ក្ងាន​មួយ​ក្បាល​រួច​ជីវិត​ព្រោះ​សាកលវិទ្យាល័យ​មួយ​

1370
ចែករម្លែក

​នៅក្នុង​ផូស​ជា​សាធារណៈ​មួយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Weibo ស្ត្រី​ម្នាក់​ឈ្មោះ អ៊ូ (Wu) និយាយថា គាត់​បារម្ភ​ខ្លាច​គ្មាន​អ្នក​ជួយ​មើលថែ​ក្ងាន​របស់គាត់​ឈ្មោះ គូ​គូ (Gugu) នៅពេល​គាត់​ផ្លាស់​ទីលំនៅ​។​

​គាត់​បាន​អំពាវនាវ​សុំឱ្យ​សកលវិទ្យា​ល័យ Shanghai Maritime University ជួយ ព្រោះ​គាត់ “​មិន​ដាច់ចិត្ត​សម្លាប់​វា​ធ្វើ​ម្ហូប​”​។

​គ្រាន់តែ​ឃើញ​ផូស​នោះ​ភ្លាម សកល​វិទ្យាល័យ​ខាងលើ​បាន​ឆ្លើយតប​ភ្លាមៗ ដោយ​ប្រកាស​ចុះ ឈ្មោះ​ឱ្យ​ក្ងាន​នេះ​តាមរយៈ​ផូស​មួយ​លើ​ទំព័រ Weibo ផ្លូវការ​របស់ខ្លួន​។

​អ្នកស្រី អ៊ូ បាន​ប្រាប់ថា គាត់​បាន​ប្រទះឃើញ​ក្ងាន​នេះ​ដោយ​ចៃដន្យ ខណៈពេល​គាត់​ទៅ​នេសាទ ហើយ​គាត់​ក៏​យក​វា​ទៅ​ចិញ្ចឹម​ដោយសារ​ហាក់​មាន​និស្ស័យ​៕ ប្រែ​សម្រួល​: ខុម