ក្ដាន់​កម្សត់​មាន​ដុំ​សាច់​ធំៗ​រុំ​ជុំជិត​ខ្លួន​គួរឱ្យ​ខ្លោចចិត្ត​

267
ចែករម្លែក

វា​ពិតជា​កម្រ​បានឃើញ​ណាស់ និង​គួរឱ្យ​ខ្លោចចិត្ត​មែនទែន​ដែល​ក្ដាន់​មួយ​ក្បាលមាន ដុំ​សាច់​ធំៗ​ដុះ​ស្ទើរតែ​ជុំជិត​ខ្លួន​គួរឱ្យខ្លាច​។​
​ ​
​រូបភាព​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទាំងនេះ ត្រូវ​ស្ត្រី​អ្នក​ថតរូប​ម្នាក់​មកពី​រដ្ឋ​មី​ណេ​សូ​តា (Minnesota) សហរដ្ឋ​អាម៉េរិក ថត​បាន​ដោយ​ចៃដន្យ​កាលពីពេល​ថ្មីៗ​នេះ​។
​ ​
​ស្ត្រី​ខាងលើ​ដែលមាន​ឈ្មោះថា ជូ​លី ខា​រ៉ូ​វ (Julie Carrow) និយាយថា គាត់​ពិតជា​ស្លុតចិត្ត​ណាស់​ពេល​ឃើញ​ក្ដាន់​នេះ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​សាច់ដុំ ដែល​គេ​ស្គាល់​ថា HPV​។
​ ​
​ក្រោយ​រូបភាព​គួរឱ្យ​ខ្លោចចិត្ត​ទាំងនេះ ត្រូវបាន​បង្ហោះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម មហាជន​បានស្នើ​សុំឱ្យ​អ្នកពាក់ព័ន្ធ​នៅ​មូលដ្ឋាន​មេត្តាជួយ​សង្គ្រោះ​សត្វ​នេះ​ផង​។
​ ​
​ទោះជា​យ៉ាងណា មន្ទីរ​ធនធានធម្មជាតិ​រដ្ឋ​មី​ណេ​សូ​តា (Minnesota Department of Natural Resources) បាន​ឆ្លើយតប​ថា “​យើង​នឹងមិន​ជ្រៀតជ្រែក​ករណី​ធម្មជាតិ​នេះ ឡើយ ព្រោះ​យូរ​ទៅដុំ​សាច់​ទាំងនោះ​នឹង​ជ្រុះ​ដោយ​ឯកឯង​”៕ ប្រែ​សម្រួលៈ​ខុម​