ក្ដុកក្ដួល​ណាស់ សិល្ប​ករចាស់ៗ​ទៅ​លា​អគារ​ប៊ូ​ឌី​ញ «​ស​» មុន​វាយកម្ទេច​(​វីដេអូ​)

1919
ចែករម្លែក

មុននេះ​បន្តិច​ក្រុម​សិល្បៈ​ខ្មែរ​អមត​បាន​នាំ​សិល្ប​ករចាស់ៗ​មួយក្រុម ព្រមទាំង​លោក​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង គង់ ណៃ ទៅ​លា អគារ​ប៊ូ​ឌី​ញ «​ស​» មុន​វាយកម្ទេច​។​

​ចាស់ព្រឹទ្ធាចារ្យ​ដែល​បាន​ចូលរួម​ព្រឹក​មិញ​នេះ​បាន​ប្រសាសន៍​យ៉ាង​ក្ដុកក្ដួល​ថា លោក​ទាំងអស់គ្នា​ក៏ដូចជា​ក្រុម​សិល្បៈ​មាន​អនុស្សាវរីយ៍​ច្រើនណាស់​ជាមួយ​អគារ​ចាស់​ទ្រុឌទ្រោម​មួយ​នេះ ហើយ​ពេលនេះ​ជាការ​លា​លើកចុងក្រោយ​របស់​ពួកលោក​មុននឹង​វាយកម្ទេច​។​

“​យើង​រឿង​ច្រើនណាស់​នៅទីនេះ អនុស្សាវរីយ​ក៏​ច្រើន​ណាស់ដែរ ពេលនេះ​លើកចុងក្រោយ​ហើយ​ដែល​បាន​អង្គុយ​សម្ដែង​នៅ ប៊ូ​ឌី​ញ យើង​នឹង​លែង​បានឃើញ​រហូត​ហើយ​។​” ចាស់ព្រឹទ្ធាចារ្យ ថ្លែង​។​

​ក្នុង​កម្មវិធី​លា​អគារ​ប៊ូ​ឌី​ញ «​ស​» ព្រឹក​ក៏មាន​ការប្រគំ​តន្ត្រី​សិល្បៈ​បុរាណ​ចាប៉ីដងវែង ក្រុម​ភ្លេងពិណពាទ្យ និង ស្មូត​លា​ប៊ូ​ឌី​ញ​ផងដែរ​។​

​អគារ​ប៊ូ​ឌី​ញ «​ស​» គឺជា​សំណង់​ចាស់​បុរាណ​ដែល​បន្សល់ទុក​តាំងពី​ឆ្នាំ ១៩៦៤ (​អាយុកាល​ជាង ៥០​ឆ្នាំ​) ធ្លាប់មាន​សម្រស់ ស្ថាបត្យកម្ម​និង​មោទនភាព ក្នុងសម័យ​សង្គមរាស្ត្រនិយម ដែល​បានបង្ហាញ​ពី​ការរីកចំរើន ស្ថាបត្យកម្ម សម្រស់ ហើយ​ជា​កន្លែង​មន្ត្រីជាន់ខ្ពស់​ស្នាក់នៅ​។ ចំណែកឯ​ក្នុង​ឆ្នាំ​១៩៧៩ អគារ​ដ៏​ប្រណិត​មួយ​នេះ​ក៏​ជា​កន្លែង​ស្នាក់នៅ​របស់​មន្ត្រីរាជកា​រ​ផងដែរ​។ អគារ​នេះ​លែង​បានឃើញ​នឹង​បាត់​ពី Google Map ក្រោយ​ថ្ងៃ ១៧ កក្កដា ដែល​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​លែង​បានឃើញ​ទៀតហើយ និង​ត្រូវបាន​ជំនួស​ដោយ​សំណង់​ថ្មី​៕ ​អត្ថបទ​៖​Sabay