ក្តាមប្រៃ​ទឹកដោះគោឆៅ​

3814
ចែករម្លែក
  • 1
    Share

+ គ្រឿងផ្សំ​
– ក្តាមប្រៃ​
– ស្ករស​
– ម្ទេស (​ហាន់​ល្អិតៗ ឬ​ចិញ្ច្រាំ​ឱ្យ​ល្អិត​)
– ខ្ទឹមស​(​ចិញ្ច្រាំ​)
– ក្រូចឆ្មារ​
– ប៊ីចេង​
– ជី​នាងវង​
– ជីរ​ណា​
– ទឹកដោះគោឆៅ​។​

+ វិធី​ធ្វើ​
– ក្តាមប្រៃ​ត្រូវ​យកមក​លាង​សម្អាត​ចេញ​ឱ្យ​ស្អាត រួច​សឹម​ហែក​វា​ជា​ចំណែកៗ – បន្ទាប់មក​ដាក់​គ្រឿងផ្សំ​ដូចជា ស្ករស ប៊ីចេង ខ្ទឹមស ម្ទេស ទឹកក្រូច​ឆ្មារ ជីរ​ណា និង​ជី​នាងវង​ចូល ហើយ​ច្របល់​វា​ឱ្យ​សព្វ ជា​ចុងក្រោយ​អ្នក​ត្រូវ​បន្ថែម​ទឹកដោះគោឆៅ​បន្តិច – ដើម្បីឱ្យ​ក្តាមប្រៃ​មាន​រសជាតិ​ឈ្ងុយ ហើយ​ជាពិសេស​គឺ​ទឹក​ក្តាម​មាន​ពណ៌​ថ្លា​ល្អ​មិន​ខ្មៅ និង​គួរឱ្យ​ចង់​ទទួលទាន​៕

+ ក្តាមប្រៃ​ពិសេស​នេះ​ត្រូវមាន​រសជាតិ​ជូ ផ្អែម បូករួម​ជាមួយ​រសជាតិ​ប្រៃ​ស្រាប់​របស់​ក្តាមប្រៃ ហើយ​អាច​ថែម​ម្ទេស​តាម​ការចូល​ចិត្ត ៕ ប្រភព​: V-areone​