ក្តាម​ព្រិល​មួយ ទម្ងន់ ១,២៤ គីឡូក្រាម លក់​ដេញថ្លៃ​បាន​រហូត​ដល់​ទៅ ៤៦.០០០​ដុល្លារ​

203
ចែករម្លែក

ក្តាម​ព្រិល​ដ៏​ថ្លៃ​មួយ​ក្បាល ទម្ងន់ ១,២៤ គីឡូក្រាម ត្រូវបាន​លក់បាន​៥​លាន​យ៉េន​(៤៦.០០០​ដុល្លារ​)​ដែល​ជា​ការលក់​ដេញថ្លៃ​បាន​ថ្លៃ​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មែន​ពីមុន​មក​នៅក្នុង​​ផ្សារ​ត្រី​មួយ​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​ខែវិច្ឆិកា ។​

​ក្តាម​ព្រិល​ដែល​មាន​ទំហំ​ស្នូក​១៤,៦​សង់ទីម៉ែត្រ​នេះ ត្រូវបាន​ចាប់​បាន​នៅ​សមុទ្រ​ជប៉ុន​(​សមុទ្រ​ខាងកើត​)​នៅ​ឯនាយ​ឆ្នេរសមុទ្រ​ក្រុង​Tottori ដែល​ជា​តំបន់​សម្បូរ​ក្តាម​ព្រិល​ដែល​​មាន​តម្លៃ​ថ្លៃ​។​ក្តាម​នេះ ត្រូវបាន​ទិញ​យក​ដោយ លោក កាណេ​ម៉ាសា​-​ហា​ម៉ា​ស៊ី​តា​ម្ចាស់​ហាង​ភោជនីយដ្ឋាន​មួយ​នៅ​ទីក្រុង​នេះ​។​

​លោក​បាន​និយាយថា “​វា​ថ្លៃ​ជាង​តម្លៃ​ធម្មតា​បន្តិច ប៉ុន្តែ​នេះ​ជា​ក្តាម​ដែល ខ្ញុំ​ត្រូវតែ​ទិញ​យក​ហើយ​នៅពេលនេះ ខ្ញុំ​មាន​អារម្មណ​រីករាយ ។ ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​គេ​ដឹងថា​ក្តាម​នៅ​​ទីក្រុង​នេះ​គឺ​ល្អ​ជាងគេ​បំផុត​”៕​ប្រែ​សម្រួល​៖​សុខា​/sn

ក្តាម​ព្រិល​ទំហំ​ស្នូក​១៤,៦​សង់ទីម៉ែត្រ​និង​ទម្ងន់ ១,២៤ គីឡូក្រាម នេះ​ត្រូវបាន​ចាប់បាន​នៅ​សមុទ្រ​ជប៉ុន