ក្តីសង្ឃឹម​មាន​ខ្ពស់​សម្រាប់​អ្នក​ទំពែក​ក្បាល បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​បណ្តុះ​សក់​ដោយ​ជោគជ័យ​លើស​ត្វ​កណ្តុរ​

781
ចែករម្លែក

ការព្យាបាល​ក្បាលទំពែក​ប្រហែលជា​ជិត​កើតមានឡើង​ហើយ បន្ទាប់ពី​អ្នកវិទ្យាសាស្ត្រ​ធ្វើការ​ស្រាវជ្រាវ​ពី​របៀប​បណ្តុះ​សក់​ធម្មជាតិ​ក្នុង​បរិមាណ “​ឥត​ដែន​កំណត់​” ចេញពី​កោសិកា​ដើម​។​

​ក្នុងការ​សិក្សា​លើស​ត្វ​កណ្តុរ កោសិកា​ដើម​របស់​មនុស្ស​ត្រូវបាន​ផ្សាំ​ភ្ជាប់​ទៅនឹង​រន្ធ​តូចឆ្មារ ដែល​បន្ទាប់មក​ត្រូវ​បានដាក់​នៅក្រោម​ស្បែក និង ធ្វើឱ្យ​សក់​ដុះ​លូតលាស់​ជាធម្មតា​។​

​ការងារ​នេះ​ត្រូវបាន​ពណ៌នា​ថា​ជា “​របកគំហើញ​ដ៏​សំខាន់​” ដែល​អាចជួយ​មនុស្ស​រា​ប់​លាន​នាក់​ដែល​ទំពែក​ក្បាល ដោយសារ​ហេតុផល​ច្រើនយ៉ាង ដូចជា អាយុ ហ្សែ​ន ឬ ជំងឺ​។​

​ការធ្វើ​តេស្ត​លើក​មុនៗ​បានធ្វើ​តាម​វិធី​ស្រដៀង​គ្នា​នេះដែរ ប៉ុន្តែ​មិនអាច​គ្រប់គ្រង​ការ​ដុះ​សក់​បានទេ ប៉ុន្តែ​លើក​នេះ​ក្រុម​អ្នកស្រាវជ្រាវ​អាច​សម្រេច​វា​បាន​ហើយ​។​

​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាម៉េរិក​ឈ្មោះថា Stemson Therapeutics បាន​ប្តេជ្ញាចិត្ត​រួចជាស្រេច​ដើម្បី​អភិវឌ្ឍ​បច្ចេកវិជ្ជា​បណ្តុះ​សក់ ដែល​អ្នកជំនាញ​សង្ឃឹមថានឹង​ធ្វើតេស្ត​លើ​មនុស្ស​ឆាប់ៗ​នេះ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ស្តែ​ន​ហ្វ​ត​បួ​ហាំ បាន​លាតត្រដាង​លទ្ធផល​ធ្វើតេស្ត​នេះ​នៅ​សន្និសីទ​របស់​អង្គការ​សង្គម​អន្តរជាតិ​ស្រាវជ្រាវ​កោសិកា​ដើម (ISSCR) នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​២៧​មិថុនា​៕ ដោយ៖ កញ្ញាដាលីស

សក់​ត្រូវបាន​បណ្តុះ​ដោយ​ជោគជ័យ​លើ​សត្វ​កណ្តុរ