ក្តីសង្ឃឹម​អំពី​ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​

1839
ចែករម្លែក

​លទ្ធផល​ពិសោធន៍​បង្ហាញថា គ​តោ​មិនអាច​បំបាត់​រោគសញ្ញា​ជំងឺ​ធ្លាក់ ទឹក ចិត្ត​ចំពោះ​អ្នកជំងឺ ៤៣​ភាគរយ ក្នុង​រង្វង់ ៦ ខែ ។​
​ ​
​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ជំងឺផ្លូវចិត្ត គួរឱ្យខ្លាច ដែល​អាចមាន​ឥទ្ធិពល​ដល់ មនុស្ស​ប្រមាណ ៣០០ លាន​នាក់ លើ ពិភពលោក ។ ថ្មីៗ​នេះ ពួក​អ្នក​វិទ្យា សាស្ត្រ​អូស្ត្រាលី បាន​រកឃើញ Ketamine ដែលជា​ប្រភេទ​ថ្នាំ​ប្រើ ដើម្បី​សណ្តំ​អាច ព្យាបាល​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ។​
​ ​
​លោក​សាស្ត្រាចារ្យ កូ​ឡេ​អេ​ន​ឡូ ( Colleen Loo) មកពី​សកល វិទ្យាល័យ ញូ​វ សោ​ន វែ​ល (New South Wales) នៅ​អូស្ត្រាលី​បានឱ្យដឹងថា​ការពិសោធន៍ បានបង្ហាញ​ពី​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ ធ្លាក់ទឹក​ចិត្ត​របស់ Ketamine លើ​អ្នក ស្ម័គ្រចិត្ត​១៦​នាក់ ដែលមាន​អាយុ​ច្រើន មិន​ឆ្លើយតប​នឹង​វិធី​ព្យាបាល ផ្សេងៗ ។​
​ ​
​លោក​បាន​បន្តថា​“​ការពិសោធន៍ បង្ហាញថា Ketamine មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំពោះ​មនុស្ស​ចាស់​” ។​
​ ​
​លោក​បាន​បន្តថា ជាធម្មតា​ការ ព្យាបាល​ជំងឺ​ធ្លាក់ទឹក​ឱ្យ​អ្នកជំងឺ​អាយុ​ច្រើន គឺ​លំបាក​ជាខ្លាំង ដោយសារ​ពួកគេ មាន​បញ្ហា​សុខភាព​ច្រើន​រារាំង ដំណើរ ការប្រើប្រាស់​ថ្នាំ ។ ដូច្នេះ លទ្ធផល ខាងលើ​បានបញ្ជាក់​លទ្ធភាព ព្យាបាល ជំងឺ​របស់ Ketamine “​ពិតជា​គួរឱ្យ​ចាប់ អារម្មណ៍​” ៕ ប្រែ​សម្រួលៈ រតនៈ​