ក្តោង​ពន្លឺព្រះអាទិត្យ​របស់​យាន​អវកាស​អាម៉េរិក​ដាក់ពង្រាយ​ដោយ​ជោគជ័យ​

345
ចែករម្លែក

ក្តោង​ពន្លឺព្រះអាទិត្យ​របស់​យាន​អវកាស​ថ្មី​មួយ​ត្រូវបាន​ដាក់ពង្រាយ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​កក្កដា ក្រោយពី​ការបាញ់​បង្ហោះ ខណៈ​វា​ធ្វើដំណើរ​ជុំវិញ​ផែនដី ដឹក​កូន​ផ្កាយរណប​តូច​មួយ​។​

​យានអវកាស​ថ្មី​ឈ្មោះ LightSail 2 នឹង​ទាញយក​មកប្រើប្រាស់​នូវ​កម្លាំង​ពន្លឺព្រះអាទិត្យ ដែល​គេ​ស្គាល់​ថា ហ្វូ​តុង (Photon)​។​

​អ្នកបង្កើត​ក្តោង​នេះ គឺ អង្គការ​អាម៉េរិក​ឈ្មោះ Planetary Society ដែល​ជំរុញ​ផ្សព្វផ្សាយ​ការរុករក​ទី​អវកាស បានធ្វើការ​កត់សម្គាល់​នូវ​ឱកាស​នេះ​ផងដែរ​នៅលើ Twitter ដោយ​សរសេរថា “​ការដាក់​ពង្រាយ​គឺ​រួចរាល់​!”​។​

​អង្គការ​នេះ​និយាយថា “​រាល់​ការចង្អុលបង្ហាញ​ទាំងអស់​គឺថា យានអវកាស LightSail2 បានដាក់​ពង្រាយ​ដោយ​ជោគជ័យ​នូវ​ក្តោង​ពន្លឺព្រះអាទិត្យ​របស់​វា​!” ដោយ​ផ្អែកលើ​ទិន្នន័យ​បញ្ជូន​ត្រឡប់មក​ផែនដី​ពី​យានអវកាស​។ អង្គការ​នេះ​បាន​បន្ថែមថា រូបថត​បញ្ជូនមក​ប​ន្ត​បន្ទាប់​ទៀត​នឹង​បញ្ជាក់​ពី​ព្រឹត្តិការណ៍​នេះ​នៅពេល​ក្រោយ​ទៀត​នៅ​ថ្ងៃ​អង្គារ​នេះ (​ព្រឹក​ថ្ងៃ​ពុធ​នៅ​កម្ពុជា​)​។​

​ក្តោង​ពន្លឺព្រះអាទិត្យ​របស់​យាន LightSail 2 មាន​ផ្ទៃក្រឡា​ទំហំ ៣២ ម៉ែត្រការ៉េ និង ត្រូវបាន​ផលិត​ចេញពី​សារធាតុ​សរសៃ​ឈ្មោះ Mylar ដែលមាន​នៅលើ​ទីផ្សារ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៥០៕ ដោយ៖ កញ្ញាដាលីស

ក្តោង​ពន្លឺព្រះអាទិត្យ​របស់​យាន​អវកាស LightSail 2 ត្រូវបាន​ដាក់ពង្រាយ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​អង្គារ
ក្តោង​ពន្លឺព្រះអាទិត្យ​របស់​យាន​អវកាស LightSail 2 ត្រូវបាន​ដាក់ពង្រាយ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​អង្គារ