ក្តៅៗ Leonardo ត្រូវបាន​បញ្ឈប់​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា​

397

លោកគ្រូ​ជម្រើសជាតិ​កម្ពុ​ជា Leonardo Vitorino ត្រូវបាន​បញ្ឈប់​ពី​ការដឹកនាំ​ជម្រើសជាតិ​កម្ពុជា បន្ទាប់ពី​ដឹកនាំ​ក្រុម​កម្ពុជា​មិនទាន់បាន​មួយឆ្នាំ​ផង​នោះ​។​

​មុននេះ​បន្តិច លោក Leonardo បាន​សរសេរ​សារ​លើ​ផេ​ក​របស់លោក​ដែលមាន​បកប្រែ​ជា​ភាសា​ខ្មែរ ៖«​សូម​អរគុណ​ដល់​អ្នកគាំទ្រ​កម្ពុជា​ចំពោះ​ពេលវេលា​ដ៏​អស្ចារ្យ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​ទាំងអស់​ដែល​ធ្វើអោយ​ខ្ញុំ​មានឱកាស​ធ្វើការ​នៅទីនេះ (​បុគ្គលិក មន្ត្រី​រី​រាជការ កីឡាករ អ្នកគ្រប់គ្រង និង​គ្រូបង្វឹក​)​។ សូម​អភ័យទោស​ចំពោះ​ការមិនអាច​ផ្លាស់ប្តូរ​អ្វីមួយ​បាន​។ ខ្ញុំ​សូម​ជូនពរ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បានការ​រីកចំរើន និង​ល្អ​បំផុត ហើយ​សូម​អរគុណ​ចំពោះ​ឱកាស​អោយ​ខ្ញុំ​ដើម្បី​ដឹកនាំ​បាល់ទាត់​ក្រុម​ជំរើសជាតិ​កម្ពុជា សូម​អរគុណ​ផងដែរ​អ្នក​ឧបត្ថម្ភ​: Smart, SCG, Clear … នឹង​អ្នក​ដ៏ទៃទៀត​។ ខ្ញុំ​នឹងមិន​ភ្លេច​អ្នកគាំទ្រ​កម្ពុជា​ទេ​!!!​។​

​ការឈប់​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​ក​ម្ព​ជា​នៅពេលនេះ​បាន​កើតមានឡើង បន្ទាប់ពី​លោក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុមយុវជន​អាយុ​ក្រោម​២២​ឆ្នាំ​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ​ឡើយ​។ កំណត់ត្រា​គួរ​ឲ្យ​កត់សំគាល់​របស់លោក​គឺ​ដឹកនាំ​កម្ពុជា​យកឈ្នះ​ក្រុម​ខ្លាំង​អា​ហ្វា​ហ្កា​នី​ស្ថាន​ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ជម្រុះ​ពាន AFC Asian Cup​។ លោក Leonardo Vitorino បាន​ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាលពី​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧​ដែល​រហូតដល់​ពេលនេះ​មិនទាន់បាន​មួយឆ្នាំ​ផង​។​

​ពាក់ព័ន្ធ​ការឈប់​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក៏​មិនទាន់​ចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​នៅឡើយ​គិត​ត្រឹម​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​១០ ខែតុលា នេះ​៕

​អត្ថបទ​៖ ជាន ចាន់​រ៉ា​/sn

ប្រភព៖sabay