ក្តៅ​ពេក​បង្ក​ឆេះ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​អស់​២០​ហិកតា​នៅ​ឃុំ​សំបួរ

367
ចែករម្លែក
  • 261
    Shares

ដោយ :​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ដោយសារ​អាកាស​ក្តៅ​ហួតហែង​ពេក ហើយ​ខ្យល់​បោកបក់​ក៏​ខ្លាំងៗ វា​បាន​បង្ក​ឱ្យ​ឆេះ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​នៅ​ទំនាប់​ក្រោម​អស់​២០​ហិច​តា​នៅ​ឃុំ​សំបួរ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។​
​មន្ត្រី​អាជ្ញាធរ​ឃុំ​និង​នគរបាល​ឃុំ​សំបួរ​ឱ្យដឹង​ថ្ងៃទី​១៥​ខែមីនា​ថា​:​ភ្លើង​រាល​ឆេះ​នៅ​ម៉ោង​៤​នេះ​បង្ក​ឆេះ​ខូច​អស់​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​រដូវវស្សា​អស់​ចំនួន​ប្រហែល ២០​ហិកតា នៅ​ចំណុច​វត្ត​ស្ពង់ ភូមិ​ថ្ម​១០ ឃុំ​សំបួរ ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​។

​មន្ត្រី​និង​អ្នកស្រុក​បន្តថា :​ការ​រាល​ឆេះ​នោះ បង្ក​សត្វ​មួយចំនួន​ស្លាប់ របួស​រួមមាន​ពស់ អណ្តើក ជាដើម ។​រី​ជីវ​:​ចម្រុះ​ជា​ធនធានធម្មជាតិ​ជាច្រើន​ទៀត​ក៏​រង​មហន្តរាយ ហើយ​ភ្លើង​មិនទាន់​រលត់ ហើយក៏​គ្មាន​មធ្យ​បាយ​ពន្លត់​ដែរ​៕S/

​រូបថត​:​ក្តៅ​ពេក​បង្ក​ឆេះ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​អស់​២០​ហិ​វ​តា​នៅ​ឃុំ​សំបួរ​,​អាណិត​សត្វព្រៃ​ត្រូវ​សង្គ្រោះ​ក្លាយជា​ម្ហូប​ដ៏​ឆ្ងាញ់​(​រូប​: ភ្នំ​ស្វាយ​)​

#