ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់ មានតែ​១៧​នាក់​ប៉ុណ្ណោះ​អាច​សម្រុកចូល​តំបន់ “Area 51” ដើម្បី​ចាំមើល​មនុស្ស​ក្រៅ​ភព​

1823
ចែករម្លែក

​មាន​មនុស្ស​តែ ៧៥ នាក់​ប៉ុណ្ណោះ​អាច​សម្រុក​ចូលដល់​ច្រកទ្វារ​តំបន់ ៥១ (Area 51) ទោះបីជា​មានការ​អះអាង​ថា​មនុស្ស​រាប់លាន​នាក់​ទៀត​អាច​នឹង​លុកលុយ​ក្នុង​មូលដ្ឋាន​ទ័ពអាកាស​សម្ងាត់​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ក្នុង​រដ្ឋ​នេ​វ៉ា​ដា​។​

​ក្រុម​អ្នក​ចង់ដឹង​ចង់ឃើញ​មនុស្ស​ក្រៅ​ភព​រាប់ពាន់នាក់​បាន​ដើរ​ក្បួន​ទៅ​មាត់ទ្វារ​នៃ​មូលដ្ឋានទ័ព​របស់​រដ្ឋា​ភិ​បាល​អាម៉េរិក​នេះ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​ទី​២០​កញ្ញា​សម្រាប់​ព្រឹត្តិការណ៍​មួយ​ឈ្មោះថា “​តោះ​សម្រុកចូល​តំបន់​៥១ ពួកគេ​មិនអាច​បញ្ឈប់​ពួកយើង​បានទេ​”​។​

​អ្នកចូលរួម​ទាំងនោះ​មើលទៅ​ហាក់ដូច​ជាមាន​ស្មារតី​ខ្ពស់ ស្លៀកពាក់​ឈុត​ប្លែកៗ និង គ្រវី​បដា ខណៈ​ពួកគេ​ជជែក​លេង​ជាមួយ​ប៉ូលិស​ដែល​កំពុង​ល្បាត​។​

​ទោះបី​ជាមាន​បរិយាកាស​រាក់ទាក់​បែបនេះ​ក្តី ក៏ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មាន Associated Press បាន​រាយការណ៍​ថា​មានការ​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់ ខណៈ​ហ្វូងមនុស្ស​ប្រមូលផ្តុំ​គ្នា​នៅ​ម៉ោង​ប្រហែល ៣ ព្រឹក​។​

​ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​និយាយថា​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ស្ត្រី​ម្នាក់​ដែល​លូន​នៅក្រោម​ខ្លោងទ្វារ​និង​បុរស​ម្នាក់​ដែល​នោម​នៅក្បែរនោះ គឺជា​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ឬ​យ៉ាងណា​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​១៧​នាក់​អាច​សម្រុកចូល​តំបន់​៥១​បានសម្រេច​កាលពី​ព្រឹក​ថ្ងៃ​សុក្រ