ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​

887
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​:​ក្នុងនាម​ជា​ប្រជាជន​ខ្មែរ គឺ​ត្រូវតែទៅ​ចូលរួម​បោះឆ្នោត ដើម្បី​បំពេញ​កត​ព្វ​កិច្ច ជា​ពលរដ្ឋ​ល្អ​ម្នាក់ ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែលមាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ​ពិតប្រាកដ​។ ដោយ​មិនត្រូវ​ជឿ ទៅលើ​ការ​ញុះញង់ របស់​ក្រុម​អគតិ​មួយចំនួន ដែលមាន​បំណង​អោយ​កម្ពុជា ធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ ដូច​កាលពី​សម័យ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។​

​កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​លោក​ដួង សំនៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រអែម កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ បាន​លើកឡើងថា “​ក្នុងនាម​យើង​ជា​ប្រជាជន​ខ្មែរ​ម្នាក់ យើង​ត្រូវតែទៅ​ចូលរួម​បោះឆ្នោត ដើម្បី​ធ្វើការ​ជ្រើសរើស យក​មេដឹកនាំ​ល្អ ដែលមាន​ស្នាដៃ ក្នុង​ការដឹកនាំ​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ពិតប្រាកដ​”​។

ដោយ​មិនត្រូវ​នាំគ្នា​ជឿ​តាម​ការ​ញុះញង់ ភូតកុហក បោកប្រាស់ និង​បង្ករ​នូវ​ភាព ចលាចល របស់​ក្រុម​ជន​អគតិ​មួយចំនួន ដែលមាន​បំណង​។​​ឱ្យ​កម្ពុជា ធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ ដូច​កាលពី​សម័យ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។​

​ប្រសាសន៍​លើកឡើង​បែបនេះ នៅក្នុង​ពិធី​ប្រារ​ព​ខួប​២០​ឧសភា “​ទិវា​ជាតិ​នៃ​ការចងចាំ​” ជូន​ជនរួមជាតិ ដែល​បាន​បាត់បង់​អាយុជីវិត ដោយសារ​ឧក្រិដ្ឋកម្ម​ក្នុង​របប កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃ​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ពិធី​បាន​ប្រារ​ព​ធ្វើឡើង នៅក្នុង​បរិវេណ​វត្ត​មរតក​តេ​ជោ​បុរី​ស្វរៈ ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ដោយមាន​ការ ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ លោកយាយ លោកតា ប្រមាណ​ជិត ៣០០​នាក់​។​

​លោក​ដួង សំនៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រអែម បានលើកឡើង​បន្ថែមថា ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ១៩៧៩ សភាជាតិ បានអនុម័ត ដោយ​កំណត់​យក​ថ្ងៃ​២០ ឧសភា ជា​រៀងរាល់ឆ្នាំ​។

ដើម្បី​រំលឹក​វិញ្ញាណ​ខន្ធ របស់​ជនរួមជាតិ​ទាំងអស់ ដែល​បាត់បង់​អាយុជីវិត បែកបាក់ ព្រាត់ប្រាស់​គ្រួសារ​ញាតិមិត្ត ឈឺចាប់​ខ្លោចផ្សា​រង​នូវ​អំពើ​ទារុណកម្ម សម្លាប់​រង្គាល​ឃោ​ឃៅ​យ៉ាង​ព្រៃផ្សៃ និង​អយុត្តិធម៌​បំផុត ក្នុង​របប​កម្ពុជា​ប្រជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍​ប៉ុលពត ដែល​យើងទាំងអស់គ្នា​ចងចាំ​មិនអាច់​បំភ្លេចបាន​។​ដូច្នេះ​យើង​ទាំងអស់​ត្រូវ​ចូល​ថែរក្សា​សុខសន្តិភាព ដែល​យើង​មាន​សព្វថ្ងៃនេះ លោក​បាន​គង់វង្ស​ជា​រៀងរហូត ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ជាមួយគ្នា​នោះ​លោក​ដួង សំនៀង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល បាន​ឧបត្ថម្ភ​ថវិការ​ចំនួន​៥០​ម៉ឺន​រៀល ដល់​ព្រះគ្រូ​ចៅអធិកា​វត្ត មរតក​តេ​ជោ​បុរី​ស្វរៈ​សម្រាប់​ចាត់ចែង​កសាង នូវ នូវ​សមិទ្ធិផល​បន្ថែម​ក្នុង​វត្ត ។​ឧបត្ថម្ភ​ថវិការ​ចំនួន​៦៥​ម៉ឺន​រៀល​ដល់​គណបក្ស​ឃុំ និង​ចែកជូន​ប្រជាពលរដ្ឋ លោកយាយ លោកតា ២៥០​នាក់ ក្នុង​ម្នាក់​ថវិការ​១​ម៉ឺន​រៀល​ផងដែរ​៕S/

​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​