ក្នុងប្រទេស​ចិន​ឥឡូវ មនុស្ស​យន្ត​ដឹក​ចំណី​ដល់ផ្ទះ​តែម្តង​

1426
ចែករម្លែក

​នៅតាម​បណ្តោយ​ផ្លូវ​ដ៏​ស្ងាត់​មួយ​នៅ​ជាយក្រុង​ប៉េកាំង កូន​ម៉ាស៊ីន​ពណ៌​លឿង​លាយ​ខ្មៅ​ប៉ុន​ម៉ាស៊ីន​បោកគក់​ខ្នាតតូច កំពុង​ត្រាច់ចរ​យ៉ាង​រំភើយ​ទៅរក​គោលដៅ​របស់​វា​។​

“​កូន​សេះ​យន្ត​ពណ៌​លឿង​តូច​នេះ​” គឺជា​មនុស្ស​យន្ត​ដឹកជញ្ជូន​ដោយ​ស្វ័យប្រវត្តិ ដោយ​ដឹក​ចំណីអាហារ​ប្រចាំថ្ងៃ​ដូចជា ភេសជ្ជៈ ផ្លែឈើ និង​អាហារសម្រន់​ពី​ហាង​ក្នុងស្រុក​ទៅកាន់​ផ្ទះ​អ្នកស្រុក​នៅក្នុង​តំបន់ “​កា​ហ្វ​កា​” នៅក្នុង​រដ្ឋធានី​របស់​ចិន​។​

​ដោយ​បំពាក់​ជាមួយ​ប្រព័ន្ធ GPS កាមេរ៉ា និង​រ៉ា​ដា មនុស្ស​យន្ត​នេះ​ត្រូវបាន​អ្នកបង្កើត​របស់​វា​មើលឃើញថា​ជា​អនាគត​នៃ​ភស្តុភារ​នៅក្នុង​ប្រទេស​ចិន កន្លែង​ដែល​គាត់​និយាយថា​ចំណីអាហារ ១ ពាន់​លាន​កញ្ចប់​នឹង​ត្រូវបាន​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ​។​

​ដោយ​ធ្វើដំណើរ​នៅ​ល្បឿន​តិចជាង ៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មនុស្ស​យន្ត​នេះ​នៅមាន​ចំណុច​ត្រូវ​កែលម្អ​បន្ថែមទៀត​។ នេះ​បើតាម​សម្តី​អតិថិជន​ម្នាក់​និយាយ​ពេល​កំពុង​យក​គ្រាប់​ផ្លែឈើ​ចេញពី​ស្នូក​របស់​វា​។

​អតិថិជន ដែល​មិន​រស់នៅ​ជាន់​ផ្ទាល់​ដី​រូបនេះ បាន​និយាយថា “​ចំណុចខ្សោយ​គឺថា វា​មិនអាច​ដឹក​ដោយផ្ទាល់​ទៅដល់​មាត់ទ្វារ​ដូច​មនុស្ស​។ ប៉ុន្តែ​វា​នៅតែមាន​ប្រសិទ្ធភាព​។ មនុស្ស​យន្ត​នេះ​ដឹកជញ្ជូន​បាន​រហ័ស​ណាស់​”​។

​មនុស្ស​យន្ត​នេះ​កំពុង​ត្រូវប៉ាន់​នៅ​ប្រទេស​ចិន កន្លែង​ដែល​អតិថិជន​កំពុង​ចូលចិត្ត​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ និង ទិញ​ទំនិញ​ដោយ​ប្រើ​ទូរស័ព្ទ​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​យន្ត​ដឹក​ចំណី​ធ្វើការ​មិនចេះ​នឿយហត់​និង​មាន​ប្រសិទ្ធភាព នៅ​ជាយក្រុង​ប៉េកាំង