ក្នុងប្រទេស​ជប៉ុន លោក​ត្រាំ​ចាប់ផ្តើម​ពិភាក្សា​អំពី​ពាណិជ្ជកម្ម អ៊ីរ៉ង់ និង​កូរ៉េខាងជើង​

379
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ដ៏​សំខាន់បំផុត​របស់លោក​ក្នុងឆ្នាំនេះ​ជាមួយ​អាហារ​ពេល​ល្ងាច​យ៉ាង​កក់ក្តៅ​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ដែលជា​សកម្មភាព​មិត្តភាព​បើកទូលាយ នៅមុន​ការចរចា​ជាច្រើន​ស្តីពី​វិបត្តិ​សេដ្ឋកិច្ច សង្គ្រាម​ពាណិជ្ជកម្ម និង បញ្ជី​ការងារ​សកលលោក​ដែល​ត្រូវធ្វើ​ដ៏​វែង​អន្លាយ​។​

​លោក​ត្រាំ​បានមក​ដល់ទី​ក្រុង​អូ​សា​កាប្រទេស​ជប៉ុន​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុម​ប្រទេស G20 ចំពេល​ព្យុះ​ស៊ីក្លូន​ត្រូ​ពិ​ក​ត្រូវបាន​ព្យាករណ៍​ថា​នឹង​ក្លាយទៅជា​ព្យុះ​ទី​ហ្វុ​ង ដែល​អាចជា​ន័យធៀប​មួយ​សម្រាប់​ការទូត​រយៈពេល​បួន​ថ្ងៃ​ខាងមុខនេះ​។ ខណៈដែល​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​របស់លោក​កំពុង​កើន​កម្តៅ លោក​ត្រាំ​មានបំណង​ទម្លាយ​ភាពទាល់ច្រក​នៃ​បញ្ហា​ប្រឈម​ខាង​គោលនយោបាយ​ការបរទេស​ជាច្រើន រួមទាំង​ការប្រឈមមុខ​ដាក់គ្នារ​វាង​អាម៉េរិក​និង​អ៊ីរ៉ង់ សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន ការគំរាមកំហែង​នៃ​ការជ្រៀតជ្រែក​ការបោះឆ្នោត​ជាថ្មី​ពី​រុស្ស៊ី និង កិច្ចពិភាក្សា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​ជាមួយ​កូរ៉េខាងជើង​។​

​ខណៈ​លោក​ត្រាំ​ប្រឈម​នឹង​សម្ពាធ​ជាច្រើន​ដើម្បី​ផ្តល់​លទ្ធផល លោក​ប្រធានាធិបតី​បានចាប់ផ្តើម​កិច្ចប្រជុំ​របស់គាត់​ជាមួយ​មេដឹកនាំ​ពិភពលោក​ជាមួយ​អាហារ​ពេល​ល្ងាច​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ស្កុ​ត ម៉ូ​រី​សុន​។​

​បុរស​ទាំងពីរ​បាន​កោ​ត​សរសើរ​គ្នា​ក្នុងឱកាស​ទទួលទាន​អាហារ ដែល​បើកទូលាយ​ដល់​អ្នកយកព័ត៌មាន ហើយ​លោក​ត្រាំ​បាន​និយាយថា លោក​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ចុង​ឆ្នាំនេះ​សម្រាប់​ការប្រកួត​កីឡា​វាយ​កូន​ហ្គោល Presidents Cup ដ៏​មាន​កិត្យានុភាព​។ នៅពេល​ត្រូវបាន​សួរថា​តើ​គោលនយោបាយ “​អាម៉េរិក​ជា​អាទិភាព​” របស់លោក បានធ្វើឱ្យ​ប៉ះពាល់​ដល់​ស​ម្ព័​ន្ធ​ភាពជា​ប្រពៃណី​ឬ​អត់​នោះ លោក​ត្រាំ​បាន​ទទូចថា ប្រទេស​ទាំងពីរ​បានធ្វើ​ការ​យ៉ាង​ជិតស្និត​បំផុត​លើ​បញ្ហា​ពាណិជ្ជកម្ម​។​

​លោក​ត្រាំ​បាន​និយាយថា “​ខ្ញុំ​អាចនិយាយបាន​យ៉ាង​ងាយស្រួល​ថា​យើង​ធ្វើ​ល្អ​ចំពោះ​សម្ព័ន្ធមិត្ត​របស់​យើង យើង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង យើង​យកចិត្តទុកដាក់​ចំពោះ​សម្ព័ន្ធមិត្ត​របស់​យើង​។ ខ្ញុំ​បាន​ទទួលយក​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំធេង​ជាមួយ​សម្ព័ន្ធមិត្ត​របស់​យើង​។ ហើយ​យើង​ថែមទាំង​ជួយ​សម្ព័ន្ធមិត្ត​របស់​យើង​ខាង​យោធា​ទៀតផង​។ ដូច្នេះ​យើង​មើល​មក​ខ្លួនឯង ហើយ​យើង​មើល​មក​ខ្លួនឯង យើង​គិតថា​កាន់តែ​មាន​ភាព​វិជ្ជមាន​ជាង​មុន ប៉ុន្តែ​យើង​ក៏​សម្លឹងមើល​សម្ព័ន្ធមិត្តរ​បស់​យើង​ផងដែរ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ក្នុងអំឡុងពេល​ទទួលទាន​អាហារ​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក​ស្កុ​ត ម៉ូ​រី​សុន នៅ​ទីក្រុង​អូ​សា​កា