ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ​កូវីដ-១៩នេះ មានក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនជួយឧត្តមជាសម្ភារៈដល់រដ្ឋបាលរាជធានីភ្នំពេញ

112
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ស្របពេលដែលជំងឺកូវីដ-១៩បាននឹងកំពុងវាយលុកនៅលើពិភពលោកទាំងមូលហើយក្នុងនោះប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលទទួលរងនូវការឆ្លង ជំងឺកូវីដ-១៩ដែរនោះ គេបានមើលឃើញថាក្នុងរយៈពេលប៉ុន្មានខែជាប់គ្នានេះមានក្រុមហ៊ុន អង្គការ ប្រទេសជាមហាមិត្តនិងសប្បុរសជនជាច្រើនបានជួយឧត្តមជាសម្ភារៈមកដល់រដ្ឋបាលរាជធានីភ្នំពេញដើម្បីបង្ហាញពីការចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ។

ជាក់ស្ដែងបើយើងគិតចាប់ពីថ្ងៃទី៩ខែមិនាឆ្នាំ២០២០រហូតដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ កន្លងមកនេះ គេបានឃើញសប្បុរសជន ដូចជាក្រុមហ៊ុនឯកជន មន្ត្រីក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល បានជួយឧបត្ថម្ភសម្ភារៈយ៉ាងច្រើនមកលើមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដែលមានទាំង អាកុលជែល ស្រោមដៃ អង្ករ សម្លៀកបំពាក់ការពារ និងឧបករណ៍ពាក់ព័ន្ធនឹងការកំចាត់នូវ ជំងឺកូវីដ-១៩នេះ ហើយក្រុមហ៊ុននិងសប្បុរជនដែលបានជួយឧត្តមនេះ មានដូចជា ក្រុមហ៊ុនឡាក់គី លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន ឯកអគ្គកររដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនណា ហ្គាវើល ក្រុមហ៊ុន TCU polys Enterpise ក្រុមហ៊ុនLSV អង្គការការីតាសកម្ពុជា ក្រុមហ៊ុនDW ហាងគុយទាវឆ្ងាញ់ទសវត្សរ៍ទី៦០ លោកហ៊ុន ម៉ានី ក្រុមហ៊ុនលីលី ហ្វូតលោកស្រីខេង សារ៉ាក់ បានឧបត្ថម្ភតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងឪកាសនៃការទទួលអំណោយមនុស្សធម៌នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ លោក លោកស្រី ជាសប្បុរស ជន ដែលបានចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។

តាមរយៈកាយវិការប្រកបដោយមនុស្សធម៌និងគុណធម៌ទាំងនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលស្របតាមការអំពាវនាវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឲ្យឃើញ ពីការគិតគូរនិងក្តីអាណិតស្រឡាញ់ ចំពោះជនរួមឈាម ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងក្នុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការរាតត្បាតនៃមេរោគកូវីដ-១៩ ។

កន្លងមកនោះដែរលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏តែងបានធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ក្នុងការបន្តផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឱ្យបានខ្លាំងក្លាបន្តទៀតបើទោះបីនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានជាសះស្បើយអស់ទាំង១២២នាក់ និងមិនមានការរីករាលដាបន្តទៀតយ៉ាងណាក្តី៕/B