ក្នុង​ឃុំ​ម្លូរ​ព្រៃ​មាន​រណា​យន្ត​មិន​ក្រោម​១០០​គ្រឿង​បានធ្វើ​សកម្មភាព​នៅពេល​យប់​

1063
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំងយោធារ​បស់​ប្រតិបត្តិការ​សឹក​រង ខេត្តព្រះវិហារ ដោយមាន​ការបញ្ជា ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាកា​ករ​រង​យោធភូមិភាគ​ទី​៤​និង​ជា​មេ​បញ្ជាក​ការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្តព្រះវិហារ បាន​បញ្ជា​ឲ្យ​កងកម្លាំង​ទាំងអស់ ត្រូវ​សហកា​ជាមួយ​អាជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ ចេញ​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​បទល្មើស​ផ្សេងៗ​។​បទល្មើស​មានៈ​បទល្មើស​ព្រៃឈើ ចោរកម្ម បទល្មើស​គ្រឿងញៀន​ជាដើម​នោះ​។

​កាលពី​យប់​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៨​លោក​វរៈសេនីយ៍ឯក​ឆៅ​ហន​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​និង​ទទួលបន្ទុក​ទិស​ស្រុក​ឆែប​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​បាន​ជួបប្រទះ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នៅ​ចំណុច​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ជាមួយ​នោះបាន​សហការ​និង​កម្លាំង​បរិស្ថាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​និង​អាជ្ញាធរ​ដែនដី​ឃាត់​រថយន្ត​ប្រ​ភ​ទ​យី​ឌុប​ចំនួន​២​គ្រឿង​ដែល​កំពុង​លើក​ឈើ​ដាក់​បម្រុង​ដឹក​ទៅ​ចែកចាយ​តាម​ខេត្ត​ផ្សេងៗ ។​

​ក្នុង​ការឃាត់​រថយន្ត​ដឹកជញ្ជូន​ឈើ​ខាងលើ​នោះដែរ​កម្លាំងយោធា​ក៏បាន​ប្រគល់​វត្ថុតាង​បទល្មើស​ជូនទៅ​មន្ត្រី​ជំនាញ​ដើម្បី​វាស់វែង និង​ចងក្រង​សំណុំរឿង​តាមច្បាប់ ។​​លោក អ៊ុ ហេង ភួ​ន មេឃុំ​ម្លូរ​ព្រៃ​មួយ​បាន​លើកឡើងថា បទល្មើស​ព្រៃឈើ​នៅក្នុង​មូល ដ្ឋា​ន​របស់គាត់ បាន​កើតមានឡើង​ប្រហែលជា​ពីរ​ឆ្នាំ​មកហើយ តែ​ពុំមាន​សមត្ថកិច្ច ឬ​មន្ត្រី​ពាក់ព័ន្ធ​បង្ក្រាប​នោះទេ​។

លោក​បន្តថា​ការដឹកជញ្ជូន​ឈើ​រាល់ថ្ងៃនេះ​គឺ​គេ​ប្រើ​មធ្យោបាយ​រទេះក្របី​និង​រទេះគោ​ដើម្បី​ដឹក​ចេញពី​ព្រៃ​យកមក​ដាក់​រថយន្ត​។​ពលរដ្ឋ​នៅ​ទីនោះ​ថា​នៅក្នុង​ព្រៃ​មាន​រណា​យន្ត​មិន​ក្រោម​ពី​១០០​គ្រឿង​នោះទេ​។​ពួកគេ​ធ្វើ​សកម្មភាព​តែ​ពេលយប់​តែប៉ុណ្ណោះ​ចំពោះ​ដើម​ច្បោះ​របស់​ប្រជាពលរដ្ឋ​ក៏ត្រូវ​បាន​គេ​លួច​កាប់​ស្ទើរតែ​អស់​ដែរ ។​

​សូមបញ្ជាក់​ផងដែរ​ថា ករណី​បង្ក្រាប​បទល្មើស​ខាងលើនេះ ត្រូវបាន​មន្ត្រី​ជំនាញ​យកទៅ​រក្សាទុក​នៅ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆែប​១​គ្រឿង និង​យកមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​១​គ្រឿង​។ ចំណែកឯ​ទិន្ន ន័យ​ឈើ​ដែល​បង្ក្រាបបាន​នោះ នៅ​មិនទាន់​ដឹង​ពី​នៅ​ឡើង​ទេ ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ដែល​ចូលរួម​បង្ក្រាប​ថា យកបាន​តែ​ឈើ​នៅលើ​រថយន្ត​នោះទេ ។​ចំណែកឯ​ឈើ​នៅលើ​ដី គឺ​ពុំបាន​ប្រ មូល​យកមក​នោះឡើយ ព្រោះថា​ពុំមាន​កម្មករ​លើកដាក់​លើ​រថយន្ត​ហើយ​មេឃ​ភ្លៀង​ទៀត​ទើប​មិនអាច យកមក​បាន​៕S/

​ក្នុង​ឃុំ​ម្លូរ​ព្រៃ​មាន​រណា​យន្ត​មិន​ក្រោម​១០០​គ្រឿង​បានធ្វើ​សកម្មភាព​នៅពេល​យប់​