ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៩​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ដកហូត​ និង​កាត់​ក្រី​ដើមឈើ​បាន​ជាង​២០០​ដើម​

135
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន បាន​ចុះ​ដកហូត កាត់​ក្រី​មែកឈើ​ក្នុង​រមណីយដ្ឋាន​អង្គរ​សរុប​មាន​ចំនួន​ជាង​២០០​ដើម​។​

​នេះ​គឺ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​រយៈពេល​ចាប់ពី​ខែមករា ដល់​ថ្ងៃ​មិថុនា ក្រុមការងារ​បាន​ចុះ​កាប់​ដកហូត​ដើមឈើ​ដែលមាន​ហានិភ័យ និង​ដើមឈើ​រលំ​ដួល​បាន​ចំនួន ១៤៦​ដើម និង​កាត់​ក្រី​មែកឈើ​ងាប់​និងរ​ស់បាន​ចំនួន​៥៦​ដើម​។

ការងារ​ទាំងនេះ​គឺ​ធ្វើតាម​តំបន់​ប្រាសាទ ក្នុងភូមិ សាលារៀន និង​តាម​តំបន់​ផ្សេងៗ​ដែល​ស្ថិតនៅក្នុង​រមណីយដ្ឋាន​អង្គរ ក្នុងនោះ​រួមមាន ក​សិន្ធុ​អង្គរវត្ត ប្រាសាទព្រះខ័ន ប្រាសាទ​បា​យ័ ប្រាសាទ​បា​ភួ​ន ខ្លោងទ្វារ​ដី​ឆ្នាំង ខ្លោងទ្វារ​ទន្លេ​អុំ ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង កំពែង​អង្គរធំ និង​កំពែង​ប្រាសាទអង្គរវត្ត​ជាដើម​។​ល​។​

គួរ​បញ្ជាក់ថា នេះ​ជាការ​ប្រចាំថ្ងៃ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ថែរក្សា​ទេសភាព​វប្បធម៌​ក៏ដូចជា​ថែរក្សា​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​៕B/