ក្នុង​ដែនដី​ស្រុករ​វៀង​ចិន​មួយក្រុម​កំពុង​ជីក​កកាយ​រ៉ែ​មាស​អត់​ច្បាប់​ចៅហ្វាយស្រុក​ដឹង​អត់​?

319
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅក្នុង​ដែនដី​នៃ​ស្រុករ​វៀង​តំបន់ភ្នំ​អន្លង់​ខេត្តព្រះវិហារ​ជន​ជាតិចិន​មួយក្រុម​កំពុង​ជីក​កកាយ​ធ្វើ​រ៉ែ​មាស​អត់​ច្បាប់​យ៉ាង​អនាធិបតេយ្យ​គ្មាន​កោតក្រែង​ដែល​មើលទៅ​អាចជា​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​មួលដ្ឋាន​ថ្នាក់ស្រុក​ខ្លះ​ឬមួយ​ចៅហ្វាយស្រុក​លោក​ហោ​ប៊ុនហួ​បានដឹង​ដែរ​តែ​ធ្វើ​មិនដឹង​?

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ទីតាំង​ជីក​យក​រ៉ែ​មាស​មួយចំនួន​ស្ថិតក្នុង​តំបន់ភ្នំ​អន្លង់​ស្រុករ​វៀង​កន្លងមក​អាជ្ញាធរ​បាន​ផ្អាក​សកម្មភាព​ក្រោយពេល​ច្បាប់​អនុញ្ញាត​ទាំងនោះ​បាន​ផុត​សុពលភាព​។​ដោយឡែក​ទីតាំង​មួយចំនួន​នៅ​តំបន់​នេះ​ជនជាតិ​ចិន​នៅតែ​លួចលាក់​ធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់​ជាប្រចាំ​ដដែល​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​ដូចជា​នៅ​ចំណុច​ព្រៃទទឹង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម​ឃុំ​រម​ទ​ម្យ​ស្រុក​រវៀង​ខេត្តព្រះវិហារ​មាន​ជន​ជាតិចិន​មួយចំនួន​បាន​ជួល​កម្មករ​ខ្មែរ​និង​កម្មករ​ចិន​លួច​ជីក​កកាយ​យក​រ៉ែ​មាស​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​។​ក្នុងនោះ​ពួកគេ​បាន​បំភ័ន្ត​ភ្នែក​អាជ្ញាធរ​ដោយ​ប្រើ​គ្រឿង​ម៉ាស៊ីន​និង​គ្រឿងចក្រ​ដើម្បី​ជីក​កាយ​យក​រ៉ែ​ក្រោម​ដី​ជម្រៅ​រាប់​សឹ​ប​ម៉ែត្រ​ដោយ​គ្មាន​ញញើត​ទៅលើ​អាជ្ញាធរ​នៅ​តំបន់​ខាងលើ​នោះ​បន្តិច​ឡើយ​។​

​ប្រភព​បាន​បន្តថា​សក​ម្ម​ភាព​បែបនេះ​ធ្វើឱ្យមាន​ការសង្ស័យថា​ជា​អំពើ​ឃុបឃិត​មួយរ​វាង​ក្រុម​ជន​បំផ្លាញ​ធុន​ធាន​ធម្មជាតិ​និង​មន្ត្រី​អាជ្ញាធរ​។​ពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ទឹម​ឃុំ​រម​ទ​ម្យ​ស្រុក​រវៀង​បានឱ្យដឹងថា​សកម្មភាព​ជីក​យក​រ៉ែ​មាស​យ៉ាង​អាណាធិបតេយ្យ​របស់​ជន​ជាតិចិន​គឺ​ស្ថិតក្នុង​ចំណុច​ព្រៃទទឹង​តំបន់ភ្នំ​អន្លង់​គឺ​តែងតែមាន​សកម្ម​ភាពជា​ប្រចាំ​។​ពួកគេ​បាន​ជួល​ទាំង​កម្មករ​ខ្មែរ​និង​កម្មករ​ចិន​ចូលទៅក្នុង​រណ្តៅ​រ៉ែ​ក្រោម​ដី​យ៉ាងជ្រៅ ដើម្បី​ជីក​កាយ​យក​រ៉ែ​មាស ។

​ជុំវិញ​នឹង​ករណីនេះ​លោក​ហោ​ប៊ុនហួ​អភិបាលស្រុក​រវៀង​អ្នក​សា​ព័ត៌មាន​មិនអាច​ធ្វើ​ការសុំ​បំភ្លឺ​ពី​លោក​បាន​នៅឡើយ​ទេ​ដោយ​ទូរស័ព្ទ​ចូល​ហើយ​លោ​កថា​ស្ដាប់​មិន​ច្បាស់​បើ​ចង់ដឹង​ឱ្យទៅ​ជួប​លោក​ផ្ទាល់​តែម្តងទៅ​។​

​ដោយឡែក​លោក​យូ​ចិន្តា​យុទ្ធ​ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​កន្លែង​ហ្នឹង​(​កន្លែង​ជីក​រ៉ែ​)​ខ្លះ​គេ​មានច្បាប់​។​កន្លែង​ខ្លះទៀត​ខាង​អាជ្ញាធរ​បាន​ចុះទៅ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ហើយ​ដែរ​។​តែ​បើសិនជា​មាននៅ​ធ្វើ​សកម្ម​បន្តរ​ទៀត​នោះ​វា​ជា​រឿង​ខុសច្បាប់​ទាំងស្រុង​។​

លោក​ថាបើ​ចង់​ចុះទៅ​បង្ក្រាប​នោះ​លោក​ក៏ត្រូវ​សុំ​គោល​កា​ពី​លោក​អភិបាលខេត្ត​ដែរ​ព្រោះ​ស្ថាប័ន​របស់លោក​គ្រាន់តែ​ជា​សេនាធិកា​ឱ្យ​ខេត្ត​តែប៉ុណ្ណោះ​៕S/​