ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ឡាទីន រដ្ឋមន្ត្រីការបរទេស​អាមេរិក​ផ្តោតលើ​វិបត្តិ​នៅវេ​ណេ​ស៊ុយអេ​ឡា​

357
ចែករម្លែក
  • 14
    Shares

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផ​ម​ផេវ កាលពី​ថ្ងៃ​សៅរ៍​បាន​ហៅ​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា​លោ​កនី​កូឡាស ម៉ា​ឌូ​រ៉ូ ថា​«​ជន​ផ្តាច់ការ​» ដែល​បាន​បំផ្លាញ​ប្រទេស​និង​​ប្រជាជន​ខ្លួន​ឯង​។​

​ផ​ម​ផេវ បាន​និយាយ​ដូច្នេះ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​អាមេរិក​ឡាទីន ដែល​នាំ​លោក​ទៅកាន់​រដ្ឋធានី​របស់​ប៉ា​រ៉ា​ហ្កាយ ដែល​នៅ​ទី​នោះ​លោក​បាន​ពិភាក្សា​ជា​​មួយ​ប្រធានាធិបតី ម៉ា​រី​អូ អា​ប់ដូ បេនី​តេ​ហ្ស៍ អំពី​វិបត្តិ​សេដ្ឋកិច្ច​និង​នយោបាយ​នៅវេ​ណេ​ស៊ុយអេ​ឡា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​តំបន់​និង​ប្រយុទ្ធប្រឆាំង​នឹង​បទឧក្រិដ្ឋ​​ឆ្លងដែន​។

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​(​ស្តាំ​)​និយាយ​ជាមួយ​ប្រធានាធិបតី​ប៉ា​រ៉ា​ហ្កាយ កាលពី​ថ្ងៃ​សៅរ៍

​លោក​ផ​ម​ផេវ បាន​ស្ថិត​នៅក្នុង​ប្រទេស​ទី​២​ក្នុង​ដំណើរ​ទស្សនកិច្ច​៤​ប្រទេស ដែល​រួមមាន ឈី​លី ប៉េ​រូនិង​កូឡុំប៊ី ដើម្បី​ដោះស្រាយ​វិបត្តិ​នៅវេ​ណេ​ស៊ុយអេ​ឡា​។​កាលពី​ថ្ងៃ​សុក្រ លោក​​បាន​ជួប​ប្រធានាធិបតីឈីលី ដែល​នៅ​ទី​នោះ​លោក​បាន​និយាយថា ហិរញ្ញប្បទាន​របស់​ចិន​ដល់​រដ្ឋាភិបាល​វេ​ណេ​ស៊ុយអេ​ឡា បានអូសបន្លាយ​វិបត្តិ​របស់​ប្រទេស​នេះ​។​

​លោក​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ប៉េ​រូ និង​ឈប់​សំចត​ចុងក្រោយ​នៅ​ទីប្រជុំ​ជនជាប់​ព្រំដែន គូ​គូ​តា​របស់កូឡុំប៊ីនៅ​ថ្ងៃអាទិត្យ ដើម្បី​ជួប​តំណាង​ជនភៀសខ្លួន​វេ​ណេ​ស៊ុយអេ​ឡា​៕​ដោយ​៖​វាសនា​