ក្នុង​ថ្ងៃ​តែ​១​មាន​មនុស្ស​២​នាក់ ធ្វើអត្តឃាត​សម្លាប់ខ្លួន​នៅ​ក្រុង​សៀមរាប​

149
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប ៖ យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ចំនួន​២​នាក់ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន​ដោយ​ចងក ដោយ​មិនដឹង​មូលហេតុ​។​ ករណី​ធ្វើអត្តឃាត​ទាំង​២​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប និង​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

សមត្ថកិច្ច​នគរបាល​ក្រុង​សៀមរាប បាន​និយាយថា ករណី​ធ្វើអត្តឃាត​ខាងលើនេះ ពិតជា​បានកើត​ឡើង​មាន​២​ករណី​ផ្សេងគ្នា​ពិត​ប្រក​ដ​មែន ដោយ​ករណី​ទី​១​គឺ​ស្ថិតនៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប​មាន​ស្ត្រី​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក ដោយ​យក​អាវ​ព​ណ៏​ខ្មៅ​មក​ចង​នឹង​ប្រហោង​អិដ្ឋ មាន​កម្ពស់​ប្រហែល​១.៣០​ម៉ែត្រ។​

ជនរងគ្រោះ​មានឈ្មោះ ហឿន សា​វន ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​សេះ សង្កាត់​នគរធំ ក្រុង​សៀមរាប និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។​តាម​ការពិនិត្យ​និង​សនិដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល បាន​បញ្ជាក់ថា ជនរងគ្រោះ​ពុំមាន​ស្លាកស្នាម​អ្វីដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ គឺ​ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ពិតប្រាកដ​។​

ចំណែក​ករណី​ទី​២​គឺ​បុរស​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​និង​ពិ​ដាន​ផ្ទះ កាលពី​វេលា​ម៉ោង​០៥​ព្រឹក ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ ស្ថិតនៅ​ក្រុមទី​២ ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​ជនរងគ្រោះ​មានឈ្មោះ កាយ គឿ​យ អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​កម្ម​ករ​សំណង់។​

តាម​ការបញ្ជាក់​ពី​ប្រពន្ធ​ជនរងគ្រោះ បាន​និយាយថា ជនរងគ្រោះ​ធ្លាប់​ប៉ុនប៉ង​សម្លាប់ខ្លួន​ចំនួន​២​ដង​រួចមកហើយ តែ​មិនបាន​សម្រេច​ដោយ​ប្រពន្ធ​និង​អ្នកជិតខាង​ជួយ​ទាន់ តែ​លើក​នេះ​សម្លាប់ខ្លួន​បានសម្រេច​។​ជនរងគ្រោះ​អាចមាន​ជម្ងឺ​សរសៃ​ប្រាសាទ ព្រោះ​ដើរ​ផឹក​តែ​ស្រា​រហូត​។​

សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ្យ​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា៕B/