ក្នុង​មួយថ្ងៃ​មាន​ប្រជាពលរដ្ឋ​ជិះ​រថយន្តក្រុង​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់​នាក់​,​អាច​កាត់​កាត់បន្ថយ​ភាពក្រីក្រ ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ​

684
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖​ពេលនេះ​រថយន្តក្រុង​ដឹកជញ្ជូន​សាធារណៈ​ទទួលបាន​ការ​គាំទ្រ​ពី​ប្រជាជន​យ៉ាងច្រើន​ក្នុង​មួយថ្ងៃ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជិះ​រថយន្តក្រុង​ប្រមាណ​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់ ដែល​អាច​កាត់​កាត់បន្ថយ​ភាពក្រីក្រ​ផង​ការកកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ​ជា​យ៉ាង​ដែល​មកដល់ពេលនេះ​យើង​មាន​រថយន្តក្រុង​ចំនួន​២៣៥​គ្រឿង ។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​បែបនេះ​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១ តុលា ២០១៨ ក្នុង​ពិធី​បើកដាក់​អោយប្រើ​ប្រាស់​សាកល្បង​រថយន្តក្រុង​ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន​លើ​តម្រាយ​ផ្លូវ​រត់​ថ្មី របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង នៅលើ​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ខណ្ឌ​ឬ​ស្សី​កែង​។​ចាប់ពី​ថ្ងៃទី​១​តុលា​នេះ​តទៅ រដ្ឋបាល​រាជធានី​បន្ថែម​ខ្សែ​រត់​ចំនួន​៥​ខ្សែ​ទៀត​,​លើ​រថយន្ត​ចំនួន​៨០​គ្រឿង​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន​។​
​ក្នុងឱកាស​នោះ​លោក​អភិបាល​រាជធានី​បាន​ជំ​រុញឱ្យ​មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​ចុះ​ត្រួត​ពិនិត្យមើល​រាល់ថ្ងៃ​ទៅតាម​ចំណត​រងចាំ​នានា​និង​ខ្សែ​រត់​រថយន្តក្រុង​ឱ្យបាន​លឿន ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះ​យើង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ​ត្រូវតែ​ធ្វើឱ្យ​បានល្អ​ជូន​ប្រជាពលរដ្ឋ​។​លោក​អភិបាល​បន្តទៀតថា​៖ មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​លើ​បញ្ហា​បច្ចេកទេស​ចំណត​រងចាំ និង​មើល​ពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ អ្នកដំណើរ បើ​ផ្លូវ​ណា​មាន​អ្នកជិះ​ច្រើន​ត្រូវតែ​បន្ថែម​រថយន្ត​មិន​មែនមាន​ប៉ុន្មាន​ធ្វើ​តែ​ប៉ុណ្ណឹង​នោះទេ​។​កិច្ចការងារ​នេះ​ត្រូវតែ​ប្រជុំ ដើម្បី​ពិភាក្សា​រក​ចំណុច​កែលំអរ​ឱ្យ​បានល្អ​ប្រសើរឡើង​មួយកម្រិត​ទៀត​។​លោក​ឃួ​ង ស្រេង​បាន​បញ្ជាក់ថា ការបង្កើតឱ្យមាន​រថ​យន្ត​ក្រុង គឺ​ដើម្បី​តា​ត់​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ កាត់បន្ថយ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ ដូច្នេះ​គ្រប់​សកម្មភាព​ត្រូវតែ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​ការងារ​នេះ​ថ្ងៃក្រោយ​បើ​អាច យើង​នឹង​យក​រថយន្តក្រុង​មួយចំនួន​ទៅធ្វើ​ចរាចរណ៍​ទៅតាម​បណ្តាល​ខេត្ត​ឬ​ឆ្លង​ប្រទេស​ក្បែរៗ​ខាងយើង​ផងដែរ ដើម្បី​យកលុយ​មក​ទប់​ការ​ខាត​របស់​រថយន្តក្រុង​នៅក្នុង​ក្រុង​។​
​ជាមួយគ្នា​នោះ​លោក ឃួ​ង ស្រេង បាន​រំលឹកថា​៖ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩​ប្រទេស​យើង​មានតែ​បាតដៃ​ទទេ តែ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​មកដល់ពេលនេះ​ធ្វើអោយ​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​ធ្វើឱ្យ​កំណើត​យានយន្ត​ចេះតែ​កើនឡើង ធ្វើឱ្យមាន​ការកកស្ទះ​ចរាចរ​។​លោក​បាន​បញ្ជាក់ទៀតថា​៖ ការ​រិត​បណ្តឹង​ចរាចរ គ្មាន​បំណង​អ្វី​ទេ គឺ​ដើម្បី​ការពារ​អាយុជីវិត​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​។​ដូច្នេះ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា​។

ក្រៅពីនេះ​លោក ឃួ​ង ស្រេង ក៏បាន​ជំរុញ​ឱ្យ​អ្នកបើកបរ​រថយន្តក្រុង​ទាំងអស់ ត្រូវគោរព​ច្បាប់​ចរាចរ មិនត្រូវ​បើក​ស្រេច​តែ​ចិត្ត​នោះទេ ត្រូវ​គិតថា អ្នកដំណើរ​ជាមួយ​យើង​សុទ្ធតែជា​បងប្អូន​របស់​យើង ។​យើង​ជា​អ្នកបំរើ​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវតែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចូលចិត្ត​និង​ស្រលាញ់​យើង​។ ការចត​លើ​ចំណតរថយន្ត​ក្រុង អាជ្ញាធរ​ដែនដី​ត្រូវ​សម្រួល​និង​ទទួល​ធ្វើ​ការងារ​នេះ​ឱ្យ​បានល្អ ដោយសារ ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ។​
​ក្នុងឱកាស​នោះដែរ លោក អ៊ា​ន សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ដើម្បី​ឆ្លើយតប​ទៅតាម​ការចង់បាន​រប​ស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ រដ្ឋបាល​រាជធានី​បាន​បង្កើតអោយមាន​ខ្សែ​រត់​រថយន្តក្រុង ហើយ​មកដល់​បច្ចុប្បន្ន​នេះ មាន​អ្នកទទួល​សេវា​នៃ​ការ​ជិះ​រថយន្តក្រុង​នេះ ក្នុង​មួយថ្ងៃ​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់ ដោយ​ឃើញ​ពី​កំណើន​នេះ​ទើប​រដ្ឋបាល​រាជធានី​បន្ថែម​ខ្សែ​រត់​ចំនួន​៥​ខ្សែ​ទៀត ចំនួន​៨០​គ្រឿង​ដែលជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី​០១ តុលា​នេះ​តទៅ​ដោយ​កែសម្រួល​និង​បង្កើត​ថ្មី​ដូចខាងក្រោម​។​
​ចំពោះ​បណ្តាញ​ខ្សែ​រត់​ដែល​ត្រូវ​បន្ថែម​ថ្មី​៖៨ ខ្សែ​ទី​១០ ចេញពី​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា បត់​ស្តុ​ប​ផ្លូវ​២០០៤ តាមផ្លូវ​២០០៤ ផ្លូវ​សឡា ផ្លូវ​ចោមចៅ​ផ្លូវ​២១៧ ផ្លូវ​៣៧១ ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​បឹង​ឈូក ។​៩ ខ្សែ​ទី​១១ ចេញពី​វត្ត​ស្លែង ផ្លូវ​ព្រែ​វែង​ពងទឹក បត់​ឆ្វេង​ផ្លូវ​ព្រៃ​ស បត់​តាម​០​្លូ​វ​២១៧ ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​(​វិលជុំ​)​។​១០ ខ្សែ​ទី​១២ (​រត់​ជា​រង្វង់​) ចេញពី​រាជា​យ​ស្ម័​យាន មហាវិថី​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​តាមផ្លូវ​នេ​រុ​ហ៍ តាមផ្លូវ​ព្រះសីហនុ បត់​ស្តាំ​តាមផ្លូវ​១៦៣ បត់​ឆ្វេង​តាមផ្លូវ​៣៦០ បត់​ឆ្វេង​មក​ផ្លូវ​ត្រសក់ផ្អែម ផ្សារ​ធំថ្មី បត់​ឆ្វេង​តាមផ្លូវ​ភ្លោះ​ព្រះ​អង្គឌួង រា​ជាយ​ស្ម័​យាន ។​១១ ខ្សែ​ទី​១៣ ចេញពី​រង្វង់​មូល​គួច​កាណុង ផ្លូវ​៧០ បត់​មក​បឹងកក់ ឆ្ពោះ​មក​ក្តាន់​២ ផ្លូវ​១៦៩ មក​ស្តុ​ប​នា​ងគ​ង្ហី​ង រង្វង់​មូល​សំពៅ ផ្លូវ​១៦៣ មក​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​(​វិលជុំ​)៕