ក្នុង​មួយ​ម៉ោង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម​៩​ប្លោក​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​

589

ដោយ​: សុផល / ភ្នំពេញ​: មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម​៩​ប្លោក​ក្នុង​រយៈពេល​១​ម៉ោង និង​មួយថ្ងៃ​ប្រមាណ​២០០​ប្លោក ដើម្បី​សង្គ្រោះ​ជីវិត​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​។​

​លោក​វេជ្ជបណ្ឌិត ហុក គីម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ និង​ការបរិច្ចាក​ឈាម​ដោយ​ស្ម័គ្រចិត្ត​លើក​ទី​៥ របស់​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ក្រោម​ប្រធានបទ «​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈា ម​ដើម្បី​មនុស្ស​ផ្សេងទៀត​ផ្តល់​ឈាម​ដើម្បី​ចែករំលែក​ជីវិត​»​នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​។​

​លោក​វេជ្ជបណ្ឌិត បានឱ្យដឹង​ទៀតថា​ឈាម​ដែល​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ទទួលបាន​ពេលខ្លះ​មិនត្រូវ​បាន​ជួយសង្គ្រោះ​អ្នក​ដែល​ផ្តល់​ឈាម ឬ​សាច់ញាតិ​នោះទេ ព្រោះថា​ឈាម​ទាំងនោះ​ត្រូវ​ផ្តល់​ឲ្យ​អ្នកជំងឺ​ត្រូវការ​ជា​ចាំបាច់​។ យ៉ាងណាក្តី​លោក​ប្រធាន​មជ្ឈមណ្ឌល​បាន​អះអាងថា ឈាម​ភាគច្រើន​ត្រូវ​ផ្តល់​ដល់​អ្នកជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​លាង​តម្រង់​នោម និង​ជំងឺ​ប្រភេទ​ធ្ងន់​ផ្សេងៗ​ទៀត​។

​លោក​បន្ថែមថា​«​មជ្ឈមណ្ឌល​ផ្តល់​ឈាម​តែងតែ​យក​ឈាម​ជូន​ទៅដល់​អ្នកដទៃ​ដូច្នេះហើយ​នៅពេលដែល​ស្តុក​ឈាម​មានកំណត់​យើង​មិនបាន​ផ្តល់​ឈាម​ដល់​អ្នក​អំពាវនាវ​ទាន់​ពេល​ទេ » ។​
​ទោះយ៉ាងណា​ក៏ដោយ​លោក​បាន​អះអាងថា​មជ្ឈមណ្ឌល​នឹង​ខិតខំ​ធ្វើការ​ផ្តល់​ឈាម​ពី​សប្បុរសជន​ដើម្បី​យកមក​សង្គ្រោះ​ជាតិ​ជីវិត​មនុស្ស ព្រោះថា​ក្នុង​មួយ​ម៉ោង​មជ្ឈមណ្ឌល​ត្រូវការ​ឈាម​៩​ថ្លោ​ក នៅ​ទូទាំង ប្រទេស​យកទៅ​សង្គ្រោះ​ជីវិត​មនុស្ស​។​

​លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​បាន​បញ្ជាក់ថា​« អគ្គលេខាធិការ​រដ្ឋសភា តែង តែ​ធ្វើការ​បរិច្ចាគ​ឈាម​ជា​ញឹកញាប់​មកហើយ ។ ការផ្តល់​ឈាម​នេះ​គឺ​ជួយ​ចូលរួម​សង្គ្រោះ​ជាតិ​វិត​អ្នក​ខ្វះ​ឈាម ដែល​ត្រូវការ​ឈាម​សម្រាប់​សង្គ្រោះ​ជីវិត ដូចជា​ស្ត្រី​សម្រាលកូន អ្នករងគ្រោះថ្នាក់​ចរច​រាច​រណ៍ អ្នកជំងឺ​ដែល​ធ្វើការ​វះកាត់ ដោយ​គ្រោះថ្នាក់​ផ្សេងៗ​ទៀត »​។​

​លោក​បាន​បន្តថា​ឈាម​ពិត​មាន​មាន​តម្រូវការ​ណាស់​សម្រាប់​អ្នកជំងឺ​ដោយសារ​ឈាម​អាច​សង្គ្រោះ​ជាតិ​ជីវិត​ឲ្យ​ផុតពី​សេចក្តីស្លាប់​ជាង​៩០​ភាគរយ ។ ដូច្នេះ​ការផ្តល់​ឈាម​នេះ​គឺជា ការសង្គ្រោះ​ជីវិត​មនុស្ស​អ៊ីចឹង​ការផ្តល់​ឈាម​ជា​កាយវិការ​សប្បុរសធម៌​ដ៏​ឧត្តុង្គឧត្តម​របស់​មនុ ស្ស​គ្រប់រូប​។ ជាមួយគ្នា​នោះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​មន្ត្រី​ទាំងអស់​ចូលរួម​ផ្តល់​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ដោយ​កុំ​ចាំតែ​ដល់​ទិវា​ផ្តល់​ឈាម​ដែល​ធ្វើឡើង​ក្នុង​រយៈ​មួយឆ្នាំ​ម្តង ព្រោះថា ឈាម ត្រូវមាន​តម្រូវ​ជាប្រចាំ​៕ ល​