ក្នុង​វេទិការ​សាធារណៈ​៖​ប្រជាពលរដ្ឋ​ខណ្ឌមានជ័យ​ស្នើសុំ​ឲ្យ​អាជ្ញា​រធរ​រាជធានី​,​ដោះស្រាយ​បញ្ហា​សំរាម និង​ការពារ​សន្តិសុខ​ជូន​ពួកគាត់​

794
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ នៅក្នុង​វេទិការ​សាធារណៈ​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌមានជ័យ​បាន សំណូមពរ​អាជ្ញា​រធរ​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​បញ្ហាសំខាន់​៣​គឺ​បញ្ហា​បរិស្ថាន សន្តិសុខ​សណ្តាប់​សាធារណៈ​និង​ការអភិវឌ្ឍ​មូលដ្ឋាន​ជូន​ពួកគាត់ ខណៈ បញ្ហា​ទាំងបី​ខាងលើនេះ ជា​ទុក្ខ​កង្វល់​ផ្ទាល់​របស់​ពួកគាត់ ខណៈដែល​អាជ្ញាធរ​មូលដ្ឋាន​ហាក់​នៅ មិនទាន់ អនុវត្ត​បានល្អ ឆ្លើយ​តម​តាម​តម្រូវការ​របស់​ពួកគាត់​នៅឡើយ​នោះ​។​
ការស្នើ​បែបនេះ​របស់​ប្រជាពលរដ្ឋ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ៣១ ខែតុលា នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី អាណត្តិ​ទី​២​ជាមួយ​ប្រជាពលរដ្ឋ​ជិត​៥០០​នាក់ នៅ​ខណ្ឌមានជ័យ ។​
​ក្នុង​វេទិកាសាធារណៈ​នោះ​លោក លឹម ហុង តំណាង​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ​និង​អ្នកស្រី ជី ស្រីមុំ តំណាង​ប្រជាពលរដ្ឋ រស់នៅ​សង្កាត់​ចាក់អង្រែលើ ក៏​ដូច​បងប្អូន​រស់នៅ​សង្កាត់​ផ្សេងគ្នា​ទៀត បាន​លើកឡើងថា​៖ សព្វថ្ងៃ បញ្ហា​សំរាម​ទុកដាក់​នៅតាម​ផ្ទះ ក្រុមហ៊ុន ស៊ីន ទ្រី​ចុះ​ប្រមូល​មិនទាន់ បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ធ្វើ​ឲ្យ​សំរាម​រាយប៉ាយ​បង្ក​ក្លិនស្អុយ​ប៉ះពាល់​សុខភាព​ពលរដ្ឋ ។ ចំណែក​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ មានការ​តាំង​លក់ និង​ចត​គ្មាន​សណ្តាប់ធ្នាប់​ពេ​ស​ពេញ​ផ្លូវ ពិសេស ក្រុមអាជីវករ​លក់ដូ​រ​មិន​ស្តាប់​អាជ្ញាធរ និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី បង្ក​ឲ្យ​មានការ​កកស្ទះ រក​កន្លែង​ដើរ​មិនបាន​។​ចំណែក ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​នៅពេល​ភ្លៀង​មានការ​លិចលង់ ផ្លូវ​ខូច តូចចង្អៀត ស្ទះលូ និង កន្លែង​មួយចំនួន​ពុំមាន​ការដាក់​បង្គោល ភ្លើង​បំភ្លឺ​ផ្លូវ​នៅពេល​យប់ ជាហេតុ​ធ្វើ​ឲ្យ​បងប្អូន​មានការ​បារម្ភ អំពី​សន្តិសុខ​សុវត្ថិភាព​នៅពេល​ធ្វើដំណើ​រ ។ ដូច្នេះ បញ្ហា​នេះ ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ជួយ​ដោះស្រាយ​ជូន​។ បន្ថែម​ពីលើ​នេះ​ការ​សំណូមពរ​ធ្វើ​ផ្លូវ ធ្វើ​លូ​និង​បង្គោល​ភ្លើង​ប្រជាពលរដ្ឋ​ក៏បាន​ស្នើសុំ​ផងដែរ ពិសេស​សូម​អោយជួយ​.​ជួសជុល​ផ្លូវ​សំបុកមាន់ និង​សំណូមពរ​ជួយ​ដាក់​ប្រឡាយ​លូទឹក និង​សុំ​ឲ្យ​ជួយ​ប្រជាជន​រស់នៅ​ម្តុំ​ក្បាលថ្នល់​ផង​ព្រោះ​នៅ​តាំងពី​៧៩ មកដល់​បច្ចុប្បន្ន​ផ្ទះ​គ្មាន​ប្លង់​ទេ​។​
​ជាការ​ឆ្លើយតប​លោក នួន ផារ​ត្ន័ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា​៖ វេទិការ​សាធារណៈ គឺជា​ការ ចង់ដឹង​មតិយោបល់​ដឹង​របស់​ប្រជាពលរដ្ឋ រាល់​បញ្ហា​ដែល​ទាក់ទង​ទៅនឹង​ទុក្ខ​កង្វល់​ផ្ទាល់ អំពី​សំណូមពរ​ចាំបាច់​របស់​បងប្អូន​ចង់បាន​។ ដូច្នេះ ពាក់ព័ន្ធ​ទៅ​និង​បញ្ហាសំខាន់ៗ ដូចជា បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៏​មូលដ្ឋាន​នេះ លោក​អភិបាលខណ្ឌ ក៏​ដូច​ផ្នែក​ពាក់ព័ន្ធ គួរតែ​រក​វិធី​ដោះស្រាយ​ជូន​បងប្អូន ទៅតាម​លទ្ធភាព ដែល​អាច​ធ្វើទៅបាន​ត្រូវធ្វើ​ជូន ហើយ​អ្វី​ហួស​ពី​សមត្ថភាព ត្រូវ​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ ព្រោះ​ការចូលរួម​មតិយោបល់ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ពិតជា​នាំមក​នូវ​អត្ថ​ប្រ​យោ​ជ​ន៏ យ៉ាង​ធំធេង​និង​បានធ្វើ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្លុះបញ្ចាំង​នូវ​ចំណុច​អសកម្ម​នាពេល​កន្លងមក ពិសេស​គណៈ​ចុះ​ពង្រឹង​មូលដ្ឋាន​ធ្វើការ​កែលម្អ​ឡើងវិញ​និង​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ជូន​បងប្អូន​ឲ្យ​បានល្អ​ប្រសើរ ក្នុងនាម​ជា​តំណាង​រដ្ឋបាល​សាធារណៈ​ជា​ថ្នាក់ដឹកនាំ​។​
គួរ​បញ្ជាក់ដែរថា​៖ ខណ្ឌមានជ័យ​មាន​៧ សង្កាត់ គឺ​សង្កាត់ បឹងទំពន់​ទី​១ ទី​២ សង្កាត់​ស្ទឹងមានជ័យ ទី​១ ទី​២ ទី​៣ សង្កាត់​ចាក់អង្រែលើ និង​សង្កាត់​ចាក់អង្រែ​ក្រោម​៕