ក្នុង​ហ្គេម Command ៖ ចម្បាំង​រវាង​ចិន​និង​អាម៉េរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ផ្ទុះឡើង លទ្ធផល​ចុងក្រោយ​អាម៉េរិក​ជា​អ្នកចាញ់​

215
ចែករម្លែក

​ឆ្នាំ​នោះ​គឺ ២០១៦ ហើយ​នាវា​ទំនើប​បំផុត​ចុងក្រោយ​ចំនួន​ពីរ​គ្រឿង​របស់​កងទ័ព​ជើង​ទឹក​អាម៉េរិក​កំពុង​គាំទ្រ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់​គ្រោះថ្នាក់​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ពួកគេ​បាន​ប្រឈម​នឹង​កង​នាវា​ជើង​ទឹក​ចិន​នៅ​ពាក់​កណ្តាលផ្លូវ​ជាមួយនឹង​អាវុធ​និង​ប្រព័ន្ធ​ចុងក្រោយ​ដែល​សហរដ្ឋ​អាម៉េរិក​មាន​។ ប៉ុន្តែ​តើ​អាវុធ​ទាំងនោះ​គ្រប់គ្រាន់​ទេ​?

​អស់​រយៈពេល​ជាង​១០០​ឆ្នាំ​មកនេះ​កងទ័ពជើងទឹក​អាម៉េរិក​បាន​ប្រើប្រាស់​សមយុទ្ធ​ជើង​ទឹក​ដើម្បី​ធ្វើតេស្ត​នាវា យុទ្ធសាស្ត្រ និង យុទ្ធវិធី​។ សព្វថ្ងៃនេះ​ដោយសារ​សមត្ថភាព​រប​ស់​កុំព្យូទ័រ​ក្នុង​ការធ្វើ​ដំណើរការ​ទិន្នន័យ​ដ៏​ធំ​សម្បើម​បាន​ត្រឹមត្រូវ ការធ្វើ​សមយុទ្ធ​និម្មិត​តាម​កុំព្យូទ័រ​គឺអាច​ទៅរួច​។​

​សមយុទ្ធ​និម្មិត​តាម​កុំព្យូទ័រ​មួយ​ក្នុងចំណោម​នោះ​គឺ​ប្រើ​ហ្គេម​ឈ្មោះ Command: Modern Naval/Air Operations ដែលជា​ហ្គេម​ថ្មី​មួយ​ព្យាយាម​យក​គំរូ​តាម​សង្គ្រាម​ជើង​សមុទ្រ​និង​អាកាស​សម័យ​ទំនើប ដែល​មើលទៅ​ដូច​ហ្គេម​ដែល​ជន​ស៊ីវិល​លេង​ដែរ​។​

​ហ្គេម Command គឺជា​ហ្គេម​ស័ក្តិសម​បំផុត​សម្រាប់​ការប៉ុនប៉ង​ធ្វើ​ត្រាប់​តាម​សមរភូមិ​កងទ័ពជើងទឹក​សម័យ​ទំនើប​។ វា​រួមបញ្ចូល​ទាំង​ឧ​ត្ត​មនា​វី​និង​កងទ័ព​មកពី​មហាវិទ្យាល័យ​សង្គ្រាម​កង​ទ័ពជើងទឹក​សហរដ្ឋ​អាម៉េរិក​នៅក្នុង​ការធ្វើ​តេស្ត​សាកល្បង​នៃ​ហ្គេម​នេះ ហើយ​យើង​នឹង​នាវាចម្បាំង​ចុងក្រោយបង្អស់​របស់​អាម៉េរិក​ដើម្បី​សាកល្បង​។​

​លទ្ធផល​គឺ​មិនល្អ​ទេ ហើយ​វា​ជា​មេរៀន​គួរឱ្យ​ប្រយ័ត្នប្រយែង​អំពី​របៀប​ដែល​យើង​បំពាក់អាវុធ​ដល់​យោធា​អាម៉េរិក​។​

  • នាវា​ក្រោយ​ថ្ងៃ​១១​កញ្ញា​

​សព្វថ្ងៃនេះ​យើង​កំពុង​បញ្ជូន​នាវា​ប្រយុទ្ធ Littoral Combat Ship (LCS) ទៅ​បំពេញ​ប្រតិបត្តិការ ដែល​វា​ជា​នាវាចម្បាំង​ប្រភេទ​ថ្មី​បង្កើតឡើង​បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃ​១១​កញ្ញា​។​

​នាវាចម្បាំង LCS ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រយុទ្ធ​នៅ​ជិត​ឆ្នេរសមុទ្រ ដែលជា​ចរិតលក្ខណៈ​មួយ​បើកផ្លូវ​ឱ្យ​នាវា​នេះ​ធ្វើ​បេសកកម្ម​ច្រើន​និង​ជួប​ការ​ប្រឈម​ច្រើនជាង​នាវា​កងទ័ពជើងទឹក​ភាគច្រើន​ដទៃទៀត​។ នាវា​នេះ​ត្រូវតែមាន​ទាំង​ភាពបត់បែន​និង​ភាពរហ័សរហួន​។ នាវា​ទាំងនេះ​បំពាក់អាវុធ​ធុន​ស្រាលៗ ហើយ​ពឹង​ផ្អែកលើ “​ទូក​បេសកកម្ម​” ចល័ត ដើម្បី​បង្កើន​កម្លាំង​ប្រយុទ្ធ និង សមត្ថភាព​ពិសេស​ផ្សេងទៀត​ដូចជា​អាវុធ​បាញ់​ពីលើ​ផ្ទៃ​ទឹក ការ​កប់​មីន និង អាវុធ​ប្រឆាំង​នាវាមុជទឹក​។​

​នាវា LCS ធម្មតា​គឺមាន​កាំភ្លើង ៥៧ មី​ល្លី​ម៉ែត្រ​មួយ​ដើម កាំភ្លើង​កាណុង ៣០ មី​ល្លី​ម៉ែត្រ​២​ដើម និង​កាំភ្លើងយន្ត​ធុន​ធ្ងន់​មួយ​ដើម​។ នាវា​នេះ​ក៏មាន​មី​ស៊ី​ល​ប្រឆាំង​យន្ដហោះ Rolling Airframe ផងដែរ​ដើម្បី​ការពារ​ប្រឆាំងនឹង​យន្ដហោះ​របស់​សត្រូវ​និង​មី​ស៊ី​ល​ដែល​ហោះ​ចូលមក​។​

​ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅនឹង​នាវា​លើ​ផ្ទៃ​ធំៗ នាវា LCS នៅ​ខ្វះ​អាវុធ​សំខាន់ៗ​ច្រើន ដែលជា​ចំណុច​មួយ​ដែល​គេ​រិះគន់​មកលើ​នាវា​នេះ​។ ពួក​អ្នក​រិះគន់​អះអាងថា​នាវា LCS គួរតែមាន​មី​ស៊ី​ល​ការពារ​ខ្លួន​បាញ់​បាន​ឆ្ងាយ​ជាង​នេះ និង មី​ស៊ី​ល​ប្រឆាំង​នាវា ដែលមាន​សមត្ថភាព​បា​ញ់​ពន្លិច​នាវា​សត្រូវ​។

  • ហ្គេម​ចាប់ផ្តើម​លេង​

​សេណា​រី​យ៉ូ​របស់​យើង​ធ្វើឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​នៅ​កម្រង​កោះ​ផ្កាថ្ម​មួយ​ហៅថា ស្កា​បូ​រ៉ូ ស្ថិតនៅ​ភាគ​ខាងលិច​ហ្វីលីពីន​ប្រមាណ ២២០ គីឡូម៉ែត្រ​។ នៅ​ខាងក្រៅ​ជាក់ស្តែង ចិន​និង​ហ្វីលីពីន​អះអាងថា​កម្រង​កោះ​នេះ​ជា​ទឹកដី​របស់​ពួកគេ​រៀងៗ​ខ្លួន ហើយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើងជា​លំដាប់​។

​ក្នុង​សមយុទ្ធ​លើ​ហ្គេម​ឯណេះ​វិញ កងទ័ពជើងទឹក​អាម៉េរិក​បាន​គាំទ្រ​សម្ព័ន្ធមិត្ត​ហ្វីលីពីន ដោយ​នាវា LCS ពីរ​គ្រឿង ធ្វើដំណើរ​អម​នាវា​ហ្វីលីពីន​ពីរ​គ្រឿង​នៅ​ចម្ងាយ​ប្រមាណ ៤៨ គីឡូម៉ែត្រ​ពី​កម្រង​កោះ​ស្កា​បូ​រ៉ូ ហើយ​នាវា​ពិឃាត​អាម៉េរិក USS Halsey បើក​តាម​ពីក្រោយ​នាវា​ទាំងនេះ​។

​ទៅដល់​ប្រជុំ​កោះ​ស្កា​បូ​រ៉ូ នាវា​អាម៉េរិក​ទាំងបី​និង​នាវា​ហ្វីលីពីន​ពីរ​គ្រឿង​បាន​ពើបប្រទះ​នឹង​នាវា​ពិឃាត​ចិន​ជាច្រើន​គ្រឿង ដែល​បាន​បាញ់ស្រោច​លើ​ពួកគេ​និង​ដណ្តើមបាន​ជ័យជម្នះ​។ នាវា​ពិឃាត​របស់​ចិន​ដ៏​ខ្លាំងក្លា​ទាំងនោះ​មាន​ឈ្មោះថា YJ-83 ដែល​បំពាក់អាវុធ​ទំនើបៗ​ជាង​នាវា​អាម៉េរិក​ដាច់​៕ ដោយ៖ កញ្ញាដាលីស