ក្បាច់គុណ​ល្បុកតោ​របស់​ខ្មែរ​ក្រៅពី​បានបង្ហាញ​លើ​ឆាក​អន្តរជាតិ​ក៏បាន​អូសទាញ​ផ្លូវចិត្ត​យុវវ័យ​អោយ​ចេះ​អភិរក្ស​ថែរក្សា​និង​បាន​ឃ្លាតឆ្ងាយ​ពី​ពិភព​គ្រឿងញៀន

482
ចែករម្លែក
  • 18
    Shares

ដោយ:​អង្គរតូច​/​សៀមរាប ៖ ក្រៅពី​ក្បាច់គុណ​បុរាណ​ខ្មែរ ដែល​ហៅថា​ក្បាច់​ប្រដាល់​ (​សេរី​) ហើយ​ពេលនេះ​ក្បាច់​ប្រដាល់សេរី កំពុង​បង្ហាញ​ពី​ភាពល្បីល្បាញ​លើ​ឆាក​អន្តរជាតិ រហូត​មាន​ជនជាតិ​បរទេស​ជាច្រើន​ចង់​ហាត់រៀន​អំពី​ក្បាច់គុណ​បុរាណ​ខ្មែរ​។ ប៉ុន្តែ​ក្បាច់គុណ​ល្បុកតោ​របស់​ខ្មែរ ក៏បាន​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ជាថ្មី​ផងដែរ បន្ទាប់ពី​ក្បាច់គុណ​ល្បុកតោ​នេះ ត្រូវបាន​គេ​កប់​ចោល​អស់​រយៈពេល​ជិត​១០០​ឆ្នាំ​រួចមក​។ ក្បាច់គុណ​នេះ​ក្រៅពី​បង្ហាញ​ពី​ភាព​អស្ចារ្យ ក៏បាន​អូសទាញ​ផ្លូវចិត្ត​យុវវ័យ​អោយ​ចេះ​អភិរក្ស ស្រឡាញ់ ថែរក្សា និង​បាន​ឃ្លាតឆ្ងាយ​ពី​ពិភព​គ្រឿងញៀន យ៉ាងពិត​ប្រាកដ​។​

ក្បាច់គុណ​ល្បុកតោ​របស់​ខ្មែរ ត្រូវបាន​អះអាងថា មាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ ហើយ​មាន​ប្រភព​មកពី​ការ​ឆ្លាត​វ័យ​របស់​ខ្មែរ​ជំនាន់​ដើម ដែល​ហៅថា ភ្ន​ង កុល​ស​ម្ព័​ន មេកន្ទ្រាញ​ជាដើម ដោយ​ពួកគាត់​បាន​ដកស្រង់​ចេញពី​ប្រភព​សត្វ ដើម្បី​យកមក​បង្កើត​ជា​ក្បាច់គុណ​នេះ​។

គ្រូ​ក្បាច់គុណ​ល្បុកតោ លោកតា​ព្រឹទ្ធាចារ្យ​ក្រ​ម៉ា​ក្រហម សាន គឹមស៊ាន បាន​ថ្លែង​តាម​ទូរ​សព្ទ័​ថា ក្បាច់គុណ​ល្បុកតោ​របស់​ខ្មែរ គឺមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ តែ​ត្រូវ​បាន​កប់​ចោល​ទៅវិញ​អាល​ពី​អំឡុង​ឆ្នាំ​១៩២០​។ មូលហេតុ​ដែល​គេ​ឈប់​យកមក​នា​ពេល​បច្ចុប្បន្ន គឺ​ដោយសា​ក្បាច់គុណ​នេះ​សាហាវ​លើស​ក្បាច់គុណ​ផ្សេងៗ ដូចជា​អាច​វ៉ៃ​សម្លាប់សត្វ​សាហាវ​បាន ដូចជា​សត្វ​ខ្លា សត្វ​តោ​។​ល​។​ចំណែក​កា​ប្រកួត​លើស​ង្វៀន​វិញ គឺ​ត្រូវតែមាន​ម្ខាង​ស្លាប់ ព្រោះថា​វ៉ៃ​ត្រូវដាក់​ក្តារ​មឈូស​។​

លោកគ្រូ​សាន គឹមស៊ាន ឲ្យដឹងថា ក្បាច់គុណ​ល្បុកតោ គឺជា​ក្បាច់គុណ​មួយ​ប្រភេទ ដែល​បង្ហាញ​ពី​សិល្បៈ​នៃ​ក្បាច់ ដូចជា​ពត់ពេន រាំ​រ៉ែ​ក ហក់លោត និង​មាន​ចង​អមដោយ​ដំបង​ខ្លី​ចំនួន​ពីរ​ភ្ជាប់​នឹង​ស្មង​ដៃ​ទាំងសងខាង​(​ខែល​)​។ ប៉ុន្តែ​វា​មិន​ខុសពី​ក្បាច់​ប្រដាល់​សេរី​ប៉ុន្មាន​នោះទេ គ្រាន់តែ​ប្រដាល់សេរី មាន​ពាក់​ស្រោមដៃ​(​ហ្ក​ង់​)​និង​មាន​ភ្លេង​គុណ​គ្រូ​។​

ក្រោយ​ក្បាច់គុណ​នេះ​ត្រូវបាន​ជីក​កប់​ចោល​ជិត​១០០​ឆ្នាំ​មក នៅ​ឆ្នាំ​១៩៩៥​លោក​បាន​ស្រាវ ជ្រាវ យកមកប្រើ​ប្រាស់​វិញ ហើយ​នៅ​ឆ្នាំ​២០០៤ ក៏បាន​បង្កើតជា​សហ​ព​ន្ធ័​ក្បាច់​គុណ​នេះ តាម បណ្តា​ខេត្ត មួយចំនួន​ក្នុង​ព្រះរាជណាចក្រ​កម្ពុជា​។ ក្នុងនោះ​ក៏មាន​សិស្ស​​ចូល​ហាត់រៀន ប្រមាណ​ជា​២​ទៅ​៣​ពាន់​នាក់​មាន​ទាំង​ជនបរទេស​ផងដែរ​។ ឆ្នាំ​២០០៥​បាន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរា​ជាតិ ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ លុះ​ឆ្នាំ​២០១០ ប្រកួត​បាន​លេខ​២​លើ​ពិភពលោក​ថែមទៀត​។ ពេលនេះ​សាលា​គុណ​ល្បុ​ល​តោ បាន​កំពុង​រីកដុះដាល​យ៉ាងខ្លាំង ដែល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​រហូត​៣០​ទៅ​៤០​កន្លែង​ហើយ​។ លោក​បាន​បន្ថែមថា ការហាត់​ក្បាច់គុណ​ល្បុកតោ ក្រៅពី​ដើម្បី​សុខភាព គឺ​បាន​ការពារ​ខ្លួន និង​បាន​ចូលរួម​អភិរក្ស​សម្បត្តិ​វប្ប​ធ​ម៏​របស់​ខ្មែរ​យ៉ាងពិត​ប្រាកដ​។​

ចំណែក​លោក ​សាយ ទេ​វិ​ន គ្រូបង្ហាត់​ក្បាច់គុណ​ល្បុកតោ នៃ​សាលា​គុណ​សុវណ្ណ អង្គរ​នាគរាជ ដែលមាន​ទីតាំង​ក្នុងភូមិ​ត្រពាំង​ត្រែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប បាន​ផ្តល់​​បទ​សម្ភាស​ន៏​ដែរ​ថា សាលា​គុណ​របស់លោក​បង្កើតឡើង​នា​ឆ្នាំ​២០១៤​។ មាន​សិស្ស​​ជាច្រើន​បាន​ចូលខ្លួន​មក​ហាត់រៀន​ក្បាច់គុណ​នេះ ដែល​ក្នុងនោះ​មាន​ទាំង​ជនបរទេស​ទៀតផង​។ ប៉ុន្តែ​ពួកគេ​មិនសូវ​បាន​ហាត់រៀន​អោយបាន​ជាប់លាប់​នោះទេ គឺ​ខ្លះ​រៀន​បាន​តិចតួច​ក៏​ឈប់ ហើ​ត​អ្នកថ្មី​ក៏​ចូលមក​ហាត់​បន្ត មានន័យថា​ចេញ​ផង​ចូល​ផង​។ ឯ​សិស្ស​ប្រចាំ​មាន​ចំនួន​ត្រឹម​១០​នាក់ ក្នុងនោះ​ក៏មាន​សិស្សស្រី​ផងដែរ​។ ក្នុងចំណោម​១០​នាក់ ក៏មាន​អ្នក​ហាត់​បាន​ជិត​១០​ឆ្នាំ​មក​ដែរ​។

លោក​បន្តថា សិស្ស​របស់លោក​សុទ្ធតែ​បាន​ចូលរួម​ប្រកួត​និង​សម្តែង​ក្នុង​កម្មវិធី​អង្គរ​សង្ក្រាន្ត ជា​ហូរហែ​រហើយ​ដែរ និង​មាន​ម្នាក់​បាន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ តាមរយៈ​សហ​ព​ន្ធ័​របស់​យុវជន​កម្ពុជា​។​

ដោយឡែក​សិស្ស​ប្រុស​ស្រី​ដែល​កំពុង​ហាត់រៀន​ក្បាច់ល្បុកតោ នៅ​សាលា​គុណ​សុវណ្ណ​អង្គរ​នាគរាជ ក៏បានផ្តល់​បទ​សម្ភាស​ន៏ និង​បង្ហាញ​អំពី​ក្បាច់គុណ​របស់ខ្លួន​ផងដែរ​។ ពួកគេ​បានលើកឡើង​ស្រដៀង​គ្នា​ថា ក្បាច់គុណ​ល្បុកតោ ក្រៅពី​នាំ​ពួកគេ​អោយបាន​ស្គាល់​ឆាក​អន្តរជាតិ និង​បានបង្ហាញ​លើ​កម្មវិធី​អង្គរ​សង្ក្រាន្ត​ជា​បន្តបន្ទាប់ ក្រោម​ក្រសែភ្នែក​មនុស្ស​រា​ប់​ម៉ឺន​គូរ ផ្តោត​មកលើ​ពួកគេ ក្បាច់គុណ​នេះ​ក៏បាន​អូសទាញ​ផ្លូវចិត្ត​ពួកគេ អោយ​ចាក​ឆ្ងាយ​ពី​ប្រភព​គ្រឿងញៀន​។ ក៏ដូចជា​ការជួយ​អភិរក្ស​សម្បត្តិ​វប្ប​ធ​ម៏​របស់​ខ្មែរ​ផងដែរ​។​

ជាមួយនឹង​ការសម្តែង​ក្បាច់ល្បុកតោ ដ៏​អស្ចារ្យ​របស់​យុវ​សិស្ស ដែល​ឈុត​ឆាក​នីមួយៗ​មើលទៅ​ហាក់​ប្រយុទ្ធ​ស្លាប់​រស់ ស៊ីសាច់ហុតឈាម ដែល​អ្នកផ្សេង​មិនអាច​ធ្វើបាន លោក​​​គង់ សុផាត ប្រធានការិយាល័យ​អភិវឌ្ឍ​ន៏​វ​ប្បធ​ម៏ នៃ​មន្ទីរ​វប្ប​ធ​ម៏​និង​វិចិត្រ​សិល្បៈ​ខេត្តសៀមរាប បានលើកឡើង​ក្នុង​បទ​សម្ភាស​ន៏​ថា លោក​មាន​មោទនៈភាព​ខ្លាំងណាស់ ដែល​បានឃើញ​កូន​ខ្មែរ​ចេះ​ស្រឡាញ់​និង​ជួយ​ថែរក្សា​នូវ​សម្បត្តិ​វប្ប​ធ​ម៏​ខ្មែរ​។ លោក​បន្តថា សាលា​គុណ​ល្បុកតោ​នៅ​ខេត្តសៀមរាប មាន​ប្រមាណ​ជា​៤​ទៅ​៥​កន្លែង​ហើយ ចឹ​ង​ទេ​ប្រសិនបើ​ក្មេងជំនាន់ក្រោយ​នាំគ្នា​ចូលខ្លួន​មក​រៀន​ក្បាច់គុណ​នេះ ក្រៅពី​ជួយ​ដល់​សុខភាព និង​រក្សា​នូវ​វប្ប​ធ​ម៏​របស់​ខ្មែរ ពួកគេ​ក៏​អាច​ឃ្លាតឆ្ងាយ​ពី​ពិភព​គ្រឿងញៀន​បាន​យ៉ាងពិត​ប្រក​ដ​៕​B/

#