សាស្ត្រាចារ្យអេឡិចត្រូនិកឥណ្ឌាម្នាក់ដែលក្បាច់រាំរបស់គាត់នៅឯពិធីមង្គលការមួយបានល្បីពេញប្រទេសនោះ បាននិយាយថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចាប់អារម្មណ៍ទាំងអំបាលម៉ានមកលើរូបគាត់ ហើយមិនអាចសម្រាកឬនិយាយជាមួយកូនៗរបស់គាត់បានទេ ចាប់តាំងពីពេលនោះមក។
លោក សានជីវ ស្រីវ៉ាស្តាវ៉ា (Sanjeev Srivastava) បានប្រាប់ទូរទស្សន៍ប៊ីប៊ីស៊ី ថា “ខ្ញុំមិនដែលស្រមៃថា ខ្ញុំនឹងក្លាយជាមនុស្សល្បីដោយសារតែក្បាច់រាំរបស់ខ្ញុំនោះទេ”។
តារាល្បីៗបានចូលបណ្តាញសង្គមអបអរសាទរក្បាច់រាំរបស់គាត់ ដែលបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកកាលពីចុងសប្តាហ៍។
គណនីធ្វីតធឺរបស់គាត់ ដែលមានអាយុទើបតែ ៤ ថ្ងៃ មានអ្នកគាំទ្រជិត ៣.០០០ នាក់។
លោក ស្រីវ៉ាស្តាវ៉ា អាយុ ៤៦ ឆ្នាំបាននិយាយថា គាត់ “មិនបានដឹង” ទេពីរបៀបដែលវីដេអូរបស់គាត់និងប្រពន្ធរបស់គាត់កំពុងរាំ បានល្បីល្បាញខ្លាំងបែបនេះ ដោយបន្ថែមថា វីដេអូនេះគឺថតដោយសាច់ញាតិម្នាក់នៅក្នុងពិធីមង្គលការគ្រួសាររបស់គាត់ នាពេលថ្មីៗនេះ។
ធ្វីតធឺនៅឥណ្ឌាថែមទាំងផ្តល់មកុដដល់គាត់ទៀតផង ជាមួយសញ្ញា #dancinguncle ដែលចាប់ផ្តើមល្បីខ្ចរខ្ចាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន៕ ដោយ៖ កញ្ញាដាលីស
This man dancing to Govinda’s ‘Aapke Aa Jane Se’ is the best thing you’ll see on the internet today. pic.twitter.com/NRrQqM1dU4
— Filmibeat.com (@filmibeat) June 1, 2018