ក្បាលពោះ​បាត់​ដោយ​មិនដឹង​ខ្លួន មកពី​ញ៉ាំ​អ្វី​ទៅ​?

114
ចែករម្លែក

​សព្វថ្ងៃនេះ​មាន​នារី​មួយចំនួន​តែងតែ​ដុះ​ក្បាលពោះ​ជានិច្ច ជាហេតុ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្លៀក ពាក់​អ្វី​ក៏​មើលទៅ​មិន​ស្អាត​ដែរ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផ្លែឈើ​ទាំង​៤ ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​ក្បាលពោះ​នោះ​រាបស្មើ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ផ្លែ​ចេក​
នៅពេលដែល​អ្នកមាន​អាកា​រៈ​ទល់លាមក ក្បាលពោះ​អ្នក​ក៏មាន​អាកា​រៈ​ធំ​ដូចគ្នា​ដែរ​។ ដូចនេះ អ្នក​អាច​ញ៉ាំ​ចេក និង​ទឹក​ក្តៅ​អ៊ុនៗ​បាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើង​ដោយ​ជួយ បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​ផងដែរ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ក្បាលពោះ​អ្នក​រាបស្មើ​បាន​។​

​ផ្លែ​ប៉ោម​
ប្រសិនជា​ក្បាលពោះ​អ្នក​ស្ទាប​ហើយ​រឹង និង​មាន​លក្ខណៈ​ជា​ដុំៗ​ក្រោយ​ពេលដែល​ខ្តិច​នោះ បញ្ជាក់ថា​វា​ជា​ខ្លាញ់​ដែល​កក​នៅ​ទីនោះ​ហើយ​។ ដូចនេះ​អ្នក​អាច​ពិសារ​ផ្លែ​ប៉ោម​នៅមុន​អាហារ ពេលព្រឹក​បាន នោះ​វា​នឹង​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ដែលមាន​ក្នុង​អាហារ​ដែល​អ្នក​ញ៉ាំ​ជាហេតុ ដែល​អាចធ្វើ​ឲ្យ​ក្បាលពោះ​អ្នក​បាត់​បាន​។ ថ្វីត្បិតតែ​ផ្លែ​ប៉ោម​អាចជួយ​បំបែក​អាស៊ីត​ខ្លាញ់​មែន ប៉ុន្តែ​អ្នក​មិនត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​នោះទេ ព្រោះ​វា​អាច​នឹងធ្វើ​ឲ្យ​អ្នក មាន​ក្បាលពោះ​យ៉ាង​ងាយ​វិញ​។​

​ក្រូចឆ្មារ​
ប្រសិនជា​ក្នុង​រាងកាយ​អ្នក​សម្បូរ​ទៅដោយ​ជាតិពុល នោះ​វា​នឹង​បញ្ចេញ​មកលើ​មុខ​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​កើតមុន​ជាច្រើន ហើយក៏​អាចមាន​ក្បាលពោះ​ផងដែរ​។ ដូចនេះ​អ្នក​អាច​ញ៉ាំក្រូចឆ្មារ​បាន នោះ​វា​នឹង​ជួយ​បោសសម្អាត​ជាតិពុល​ក្នុង​រាងកាយ​អ្នក​ឲ្យ​អស់​ជាហេតុ​ដែល​អាច ធ្វើ​ឲ្យ​មុន​លើ​មុខ​អ្នក​បាត់ ថែមទាំង​ធ្វើ​ឲ្យ​ពោះ​អ្នក​ស្រក​ទៀតផង​។​

​ផ្លែ​ប្លូ​ប៊ឺ​រី​
ប្រសិនជា​អ្នក​ចង់​មាន​ពោះ​ដែល​តូច ហើយ​មាន​ភាព​ទាក់ទាញ អ្នក​អាច​ញ៉ាំ​ប្លូ​ប៊ឺ​រី​នេះ​បាន ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុ​ដែល​អាចជួយ​រំលាយ​ខ្លាញ់​ក្នុង​ពោះ​អ្នក​។ ម្យ៉ាង ទៀត​វា​ក៏​អាច ជួយ​បង្កើន​សម្រស់​អ្នក​ដែរ​៕ ដោយៈ health.com.kh