ក្បាលរថភ្លើង​ចំណាស់​រាប់រយឆ្នាំ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​

337
ចែករម្លែក

ក្បាលរថភ្លើង​ដ៏​ចំណាស់​មួយ​មាន​អាយុកាល​រហូតដល់​ទៅ ១១៨​ឆ្នាំ​ដែល​ត្រូវ​បានដាក់ ឱ្យ​អូស​រថភ្លើង​ដឹក​ទេសចរ​ដើរលេង​ជុំវិញ​ទីក្រុង​ឡុង​ដ៍ កាលពី​ចុង​សប្តាហ៍​កន្លងទៅ កំពុង​ក្លាយជា​ចំណុច​ទាក់ទាញ​ទេសចរណ៍​ថ្មី​ប្រចាំ​ទីក្រុង​របស់​អង់គ្លេស មួយ​នេះ​។​

​ទេសចរ​បាន​ជិះ​ដើរលេង​រយៈពេល ៩០ នាទី​ជុំវិញ​ទីក្រុង​ឡុង​ដ៍ យ៉ាង​សប្បាយរីករាយ ហើយ​ការបង្ហាញ​វត្តមាន​ជាថ្មី​របស់​វាទ​ទួលបាន​ការ​អារម្មណ៍​ខ្លាំង ព្រោះ​វា​ធ្វើឱ្យ​អ្នក ជិះ​មាន​អារម្មណ៍​ពិសេស​ថា ខ្លួន​ហាក់ដូច​ជិះ​រថភ្លើង​កាលពី​ជាង ១០០ ឆ្នាំមុន​។​

​វា​ស្ថិត​ក្នុងចំណោម​ក្បាលរថភ្លើង​Metropolitan Railway E Class​ប្រើ​ចំហាយ​ទឹក​ចំនួន ៧​គ្រឿង​ដែល​ត្រូវបាន​ផលិតឡើង​តាំងពី​ឆ្នាំ​១៩០១ ហើយ​ពេលនេះ​វា​បាន​វិល​ត្រលប់ មកវិញ​ដើម្បី​អបអរ​ខួប​ឆ្នាំ​ទី​១៥០ នៃ​ខ្សែ​រថភ្លើង​ដែល​បាន​បើក​ដំណើរការ​មុនគេ​បង្អស់ ក្នុង​ទីក្រុង​នេះ​នៅ​មួយថ្ងៃ​មុន​បុណ្យ​ណូអែល ក្នុង​ឆ្នាំ​១៨៦៨៕ ប្រែ​សម្រួលៈ ខុម