ក្បាល​ចចក​យ៉ាង​ធំ​តាំងពី​យុគសម័យ​ទឹកកក រក្សា​ទម្រង់​ដើម​យ៉ាង​ល្អ​

792
ចែករម្លែក

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បានបង្ហាញ​ក្បាល​ចចក​ព្រៃ​យ៉ាង​ធំ​មួយ​ដែល​បន្សល់​តាំងពី​យុគ សម័យ ទឹកកក (Ice Age)​។

​ក្បាល​ដែល​គេ​កាត់​នេះ​មាន​ស្នាមរបួស​ធ្ងន់ ធ្ង​រ ប៉ុន្តែ​សាច់ ស្បែក រោម និង​ធ្មេញ​នៅតែ រក្សា​សភាព​ល្អ មិន​ស្អុយរលួយ​ពុកផុយ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ថ្វីបើ​វា​មាន​អាយុកាល​រហូត ដល់​ជាង ៤០.០០០ ឆ្នាំ​ហើយ​ក្ដី​។

​ក្បាល​ចចក​ដែល​ខួរក្បាល​នៅ​ល្អ​ទាំងអស់នេះ​ត្រូវបាន​គេ​រកឃើញ​ក្នុង​កំណក​ដី​ដ៏​សែន​ត្រជាក់ នៅ​តំបន់​យ៉ា​គូ​ស្យា (Yakutia) នៃ​ស៊ី​បេ​រី​។​

​ក្បាល​ដ៏​ធំ​នេះ​មាន​ប្រវែង​ដល់​ទៅ ៤០,៦៤​សង់ទីម៉ែត្រ​ដែល​ធំ​ជាង​ក្បាល​ចចក​សម័យ បច្ចុប្បន្ន​ជិត ២ ដង​ឯណោះ​។​

​សូម​រំឭកថា ក្បាល​នេះ​ត្រូវបាន​បុរស​ម្នាក់​រកឃើញ​នៅ​អាក់ទិច ឬ Arctic Circle កាលពី រដូវក្តៅ​ឆ្នាំ​២០១៨ ជិត​ស្ទឹង Tirekhtyakh River ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ទើបតែ​លាតត្រដាង អំពី​វា​នៅពេលនេះ​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ ខុម​