ក្បួន​រថយន្ត​ទេសចរណ៍​ចំនួន​២០​គ្រឿង​ចេញដំណើរ​ពី​ប្រទេស​ចិន​បាន​មកដល់​សៀមរាប​

199
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ក្បួន​រថយន្ត​ទេសចរណ៍​CaravanTours​ចំនួន​២០​គ្រឿង​ដែល​ចេញដំណើរ​ពី​ខេត្ត​យូ​ណាន ប្រទេស​ចិន បានមក​ដល់​ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្តសៀមរាប​បាន​និយាយថា​ក្បួ​រថយន្ត​ទេសចរណ៍CaravanToursដែលចេញដំណើរពីខេត្តយូណានប្រទេសចិនកាត់តាមប្រទេសឡាវមកដល់ប្រទេសកម្ពុជាហើយដោយ​ឆ្លងកាត់​ខេត្ត​មួយចំនួន​និង​រាជធានី​ភ្នំពេញ​។​

​លោក​បាន​បន្តថា​ក្បួន​រថយន្ត​ទេសចរណ៍​CaravanTours​នេះ​បានចេញ​ដំណើរ​ពី​ទីក្រុង​គុន​មីង​ខេត្ត​យូ​ណាន​ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​និង​បាន​មកដល់​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែវិច្ឆិកា​ដោយ​ឆ្លងកាត់​ខេត្តស្ទឹងត្រែង​,​ព្រះវិហារ​,​កំពង់ធំ​,​រាជធានី​ភ្នំពេញ​,​កណ្តាល​និង​ខេត្តសៀមរាប​។​មុនពេល​ត្រឡប់​ទៅកាន់​ទីក្រុង​គុន​មីង​វិញ​ដែលមាន​រយៈពេល​២៧​ថ្ងៃ​ក្នុង​ចម្ងាយ​ទាំង​ទៅ​ទាំង​មក​ប្រមាណ​៥.៧២០​គីឡូម៉ែត្រ​។​

​លោក​បាន​បន្តទៀតថា សម្រាប់​កម្មវិធី​នេះ​នឹង​រៀបចំ​ពិធី​បិទ​កម្មវិធី​ផ្សព្វផ្សាយ​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ តាម​ក្បួន​រថយន្ត​CaravanTours​នៅ​ល្ងាច​ម៉ោង​១៧​ថ្ងៃទី​៣០​វិច្ឆិកា​២០១៩​នៅ​សណ្ឋាគារ​សុខា​-​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​៕S/

​រូបភាព​:​ក្បួន​រថយន្ត​ទេសចរណ៍​CaravanTours​ចំនួន​២០​គ្រឿង​ចេញដំណើរ​ពី​ខេត្ត​យូ​ណាន​ប្រទេស​ចិន​បានមក​ដល់​ខេត្តសៀមរាប​៕​គូលែន​