ក្បួន ដើម្បី​ជំរុញ​ដល់​ទារក​តូចៗ​ឡើង​ទម្ងន់​

244

​ការជួយ​ដល់​ទារក​អាច​ឡើង ទម្ងន់​បាន​ច្រើន​ល្មម ក្នុង​រយៈពេល​មួយ ឆ្នាំ​ដំបូង​អាចជា​រឿង​ល្អ ។ ខាងក្រោម នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​អ្វីដែល​អាចជួយ ឱ្យ​កូន​អ្នក​ឡើង​ទម្ងន់​បាន​ទៅតាម​ក្បួន ខ្នាត​ត្រឹមត្រូវ​ដែល​គ្រូពេទ្យ​គាំទ្រ​ដែរ ។​
​ ​
​ទារក​ទើបនឹង​កើត (​អាយុ ១ ទៅ ៤​សប្តាហ៍​)
​ឥឡូវនេះ កូនអ្នកមាន​ភាព​ផុយ ស្រួយ​ខ្លាំងណាស់ ដូច្នេះ​កុំ​បារម្ភ​ច្រើន ពេក​បើសិនជា​គេ​ស្រក​ទម្ងន់​ខ្លះ​ក្រោយ ពី​កើត​រួចហើយ​ក៏ដោយ ។ ទារក​ដែល មាន​សុខ​ភាពល្អ​នឹង​ឡើង​ទម្ងន់​វិញ​នៅ ពេល​គេ​កើត​បាន​១០​ទៅ​១២​ថ្ងៃ ។ ក្នុង ពេលវេលា​នេះ​ទារក​គួរតែ​បៅ​ទឹកដោះ ម្តាយ​តែមួយគត់ ប៉ុន្តែ​បើសិនជា​មិនមាន ទឹកដោះ​ឬ​មិនអាច​បៅ​បាន អ្នក​ក៏​អាច ជ្រើសរើស​ម្សៅ​ទឹកដោះគោ​ដែលមាន ការណែនាំ​ពី​គ្រូពេទ្យ​ដែរ ។​
​ ​
​ទារក​អាយុ ១​ខែ​
​ចាប់ពី​ពេល​ឥឡូវ​ទៅដល់​កូន អាយុ​៦​ខែ ទារក​នឹង​លូត​២,៥​សង់​ទី​-​ម៉ែត្រ​ក្នុង​មួយខែ និង​ឡើង​ទម្ងន់​ពី ០,១៧​ទៅ​០,១៩ គីឡូក្រាម​ក្នុង​មួយ សប្តាហ៍ ។ បើសិនជា​អ្វីៗ​មានដំណើរ ការល្អ កូន​នឹង​ឡើង​ទម្ងន់​ជាប់ ។ ទារក ស្ថិតក្នុង​អាយុ​ប៉ុណ្ណេះ គួរតែ​បៅ​ពី ៨ ទៅ​១២​ដង​ក្នុង​មួយថ្ងៃ ឬ​ប្រហែល រៀងរាល់ ២ ទៅ​៣​ម៉ោង​ម្តង ។​
​ ​
ទារក​អាយុ ២​ខែ​
​ទារក​គួរតែ​ឡើង​ទម្ងន់​ជាប់​ជា រៀងរាល់ខែ ។ បើសិនជា​អ្នក​បារម្ភ​ច្រើន ក្រែង​កូន​មិន​ឡើង​ទម្ងន់​អ្នក​អាច​ពិគ្រោះ ជាមួយ​ពេទ្យ​ជំនាញ​រោគ​កុមារ​បាន​អំពី របៀប​នៃ​ការចិញ្ចឹម​កូន​បែបណា​ទើប គេ​អាច​ឡើង​ទម្ងន់ ។ ករណីខ្លះ ទារក ប្រហែលជា​មិនអាច​បៅ​បាន​ត្រឹមត្រូវ ឬ​អ្នក​ប្រហែលជា​មិនមាន​ទឹកដោះ​គ្រប់ គ្រាន់​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​មិនត្រូវ​បង្ខំ​ឱ្យ​កូន​ញ៉ាំ​អាហារ​ក្រៅ បន្ថែម​ឡើយ​បើសិនជា​គេ​អាយុ​មិនទាន់ បាន​៤​ខែ ឬ​ដល់ ៦​ខែ​ឯណោះ ។ ការ ដែល​ធ្វើ​រឿងនេះ​លឿន​ពេក​អាចធ្វើឱ្យ មាន​បញ្ហា​ច្រើន​ដល់​ផ្លូវ​ក្រពះ​ពោះវៀន គេ​បាន ។​
​ ​
​ទារក​អាយុ ៤​ខែ​
​ចាប់ពីពេលនេះ​ដល់​ចុង​អាយុ ៤​ខែ ទារក​ខ្លះ​អាច​ចាប់ផ្តើម​បង្ហាញ អាកា​រៈ​ជាច្រើន​ថា ពួកគេ​ត្រៀមខ្លួន សម្រាប់​ការ​ញ៉ាំ​អាហារ​ក្រៅ​បាន​ហើយ ដូចជា រឹង​ក អាច​អង្គុយ​បាន និង​ចាប់អារម្មណ៍​លើ​អ្វីដែល​អ្នក កំពុងតែ​ញ៉ាំ​។ ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា គេ​មិនទាន់​ត្រៀមខ្លួន​រួច​ទេ កុំ​បង្ខំ​គេ​អី ។ តាម​ក្បួន​ណែនាំ​ពី​ថ្នាក់ជាតិ ទារក​អាយុ ក្រោម​៦​ខែ គឺ​មិន​ត្រូវឱ្យ​អ្វី​គេ​ញ៉ាំ​ក្រៅពី ទឹកដោះ​ម្តាយ​ឡើយ ប៉ុន្តែ​បើសិនជា​គេ ត្រៀមខ្លួន​រួចហើយ​អ្នក​អាច​ឱ្យគេ​ញ៉ាំ​បាន​។​
​ ​
​ទារក​អាយុ ៥​ខែ​
​ទារក​គួរតែ​បង្កើន​ឡើង​ទម្ងន់ ទ្វេដង​ពី​ទម្ងន់​គេ​កើត​ក្នុង​ពេលវេលា មួយ​នេះ ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ទម្ងន់ និង​កម្ពស់​របស់​ពួកគេ​ដើម្បី ប្រាកដថា គេ​ស្ថិតក្នុង​ស្ថានភាព​មួយ​ល្អ ហើយ ។ បើសិនជា​កូន​ប្រឈម​នឹង​ភាព ស្គម​ពេក​ចូរ​ស្វែងយល់​នូវ​អ្វីដែល​អ្នក អាច​ធ្វើបាន​ដើម្បី​ឡើង​ទម្ងន់​គេ​វិញ​។ ក្នុង​ពេលនេះ វា​គ្មាន​អ្វីដែល​ត្រូវ​តម ឡើយ ។ គេ​អាច​ញ៉ាំ​បាន​ទាំង​ទឹកដោះ ម្តាយ​ម្សៅ​ទឹកដោះគោ និង​អាហារ បន្ថែម​ក្រៅ​។​
​ ​
ទារក​អាយុ ៦​ខែ​
​ចាប់ពី​ទារក​អាយុ ៦​ខែ​ឡើងទៅ គេ​នឹង​លូតលាស់​១,២៧​សង់ទីម៉ែត្រ​ក្នុង មួយខែ និង​ឡើង​ទម្ងន់ ០,០៨ ទៅ ០,១៤​សង់ទីម៉ែត្រ​ក្នុង​មួយ​សប្តាហ៍​។ ក្នុង ពេលវេលា​នេះ អ្នក​ក៏​មិនចាំបាច់​រងចាំ​ឱ្យ​កូន​ញ៉ាំ​អាហារ​បន្ថែម ក្រៅ​ទៀត​ដែរ គឺ​ឱ្យគេ​ញ៉ាំ​តែម្តងទៅ​។ បើសិនជា​អ្នករក ឃើញ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​កើតឡើង យក​ល្អ​គួរតែ​សម្គាល់​ទៅលើ​មូលហេតុ របស់​វា​ផង ។ ភាព​រាករូស ឬ​ឡើង កន្ទួល​រមាស់ គឺជា​សញ្ញា​បញ្ជាក់​អំពី ប្រតិកម្ម​លើ​អាហារ ។​
​ ​
​ទារក​អាយុ ៧​ខែ​
​ទារក​នឹង​ឡើង​ទម្ងន់​ឋេ​រ​បន្ថែម ០,៩​គីឡូក្រាម​ក្នុង​មួយខែ​។ ចូរ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ​បើសិនជា​គេ​ឡើង​ទម្ងន់ តិចជាង​នេះ ឬ​ឡើង​ច្រើនៗ​ជាង​នេះ ពេក​ក្នុង​មួយខែ ។ ក្រៅពី​ឱ្យគេ​បៅ​ទឹក ដោះ និង​ម្សៅ​ទឹកដោះគោ ចូរ​សាកល្បង កិន​សាច់ បន្លែ និង​ផ្លែឈើ​ឱ្យគេ​ញ៉ាំ ផង​។ បើសិនជា​អ្នក​អាចធ្វើ​អាហារ​ដល់​កូន​ញ៉ាំ​ដោយ​ខ្លួនឯង បាន​ចូរ​កុំ​ខ្លា​ចនឹង ធ្វើការ​ពិសោធន៍​អី ។​
​ ​
​ទារក​អាយុ ៨​ខែ​
​ទារក​គួរតែ​ឡើង​ទម្ងន់​បន្ថែម មួយ​ទ្វេ​ជា​បី​នៃ​ទម្ងន់​ដែល​គេ​មាននៅ អាយុ​មួយខែ​ក្នុង​ពេលនេះ ។ ដូច្នេះ​យក ល្អ​គួរតែ​ឱ្យ​កូន​ញ៉ាំ​ស៊ុត បន្លែ សាច់ និង​ផ្លែឈើ​ទុំ​ដូច​មនុស្ស​ធំ​បន្ថែម​ហើយ ។​
​ ​
ទារក​អាយុ ៩​ខែ​
​ដើម្បី​រក្សា​ភាព​ឡើង​ទម្ងន់​របស់ កូន​ចូរ​ឱ្យគេ​ញ៉ាំ​អាហារសម្រន់​តិចៗ នៅ ចន្លោះ​អាហារ​ពេលព្រឹក និង​ថ្ងៃត្រង់ និង ម្តងទៀត​នៅ​ចន្លោះ​អាហារ​ថ្ងៃត្រង់ និង​ពេលយប់ ។ ចូរ​ឱ្យ​កូន​ញ៉ាំ​អាហារ គ្រប់​ប្រភេទ​ទាំងអស់​ក្នុង​ពេលនេះ​បើ សិន​ជា​គេ​អាច​ញ៉ាំ​បាន និង​មិន​ឆ្លាក់ ។​
​ ​
​ទារក​អាយុ ១០​ខែ​
​ក្នុង​ពេលនេះ ទារក​ទំនងជា​ចូល ចិត្ត​វារ​ទៅផ្ទះ​បាយ និង​ព្យាយាម​រៀន តោង​ឈរ​តាម​ជើង​តុ កៅអី ឬ​ជើង​អ្នក ហើយ ។ ការ​វារ​បែបនេះ​នឹង​ជំរុញ​ដល់ ការរំលាយ ជាតិ​ខ្លាញ់​គេ​កាន់តែច្រើន ដូច្នេះ​ការឡើង​ទម្ងន់​អាច​នឹង ថយ​បន្តិច ហើយ​។ ក្នុងពេល​ទារក​មាន​វ័យ​ប៉ុណ្ណេះ ការ​ញ៉ាំ​អាហារ​ដែល​គេ​អាច​កាន់​ញ៉ាំ ដោយ​ខ្លួនឯង បាន​គឺជា​រឿង​មួយ​ផ្តល់ ផាសុកភាព​ដល់​គេ​ណាស់ ។ ដូច្នេះ​អ្នក អាច​ផ្តល់​ជា​ដុំ​អាហារ​តូចៗ ឬ​ផ្លែឈើ ដែល​ចិត​រួច​ដល់​គេ​ញ៉ាំ​បានដែរ ។ ប៉ុន្តែ គេ​នៅតែ​ត្រូវការ​បៅដោះ​ម្តាយ ឬ​ម្សៅ ទឹកដោះគោ​ដដែល​ទេ ។​
​ ​
ទារក​អាយុ ១១ ទៅ​១២​ខែ​
​រយៈពេល​ពីរ​ខែ​នេះ​អាចជា ចំណងដៃ​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ការ ខិតខំ​ថែរក្សា​សុខភាព​កូន​អ្នក​ណាស់ ហើយ​។ ដោយសារតែ​វា​ជា​ខួបកំណើត ដំបូង​របស់គេៗ​នឹង​អាច​ឡើង​ទម្ងន់ លើស​ទម្ងន់​ដែល​គេ​កើត​រហូតដល់ ៣ ដង​ឯណោះ ហើយក៏​អាចឈាន​ដល់ ការចេះ​ដើរ​តេសតាស​ដែរ ៕ ដោយៈ health.com.kh