ក្មេងថៃ៤នាក់ទៀតត្រូវបាននាំចេញពីរូងភ្នំ

879
ចែករម្លែក

នាយទាហាននៃកងទ័ពជើងទឹកថៃ បាននិយាយថាក្មេង៤នាក់បន្ថែមទៀតត្រូវបាននាំចេញពីល្អាងភ្នំឈៀងរ៉ៃ ក្រោយពីបានជាប់នៅខាងក្នុងអស់ពេលជាង២សប្តាហ៍។បូករួមទាំងលើកនេះនាំអោយចំនួនក្មេងនៃក្រុមបាល់ទាត់ថៃដែលត្រូវបានរំដោះដេញពីល្អាងរូងភ្នំថាំលួងឡើងដល់៨នាក់ បន្ទាប់ពី៤នាក់ត្រូវបាននាំចេញដោយជោគ
ជ័យកាលពីថ្ងៃអាទិត្យ។

ឡានពេទ្យសរុប៤បានចាកចេញពីតំបន់ម្តុំល្អាងភ្នំជន់លិចនៅថៃខាងជើងកន្លែងដែលសមាជិកក្រុមបាល់ទាត់យុវជនមួយបានជាប់ក្នុងល្អាងដែលមានទឹកជន់លិចអស់ពេលជាង២សប្តាហ៍។

ទោះជាយ៉ាងណា មន្រ្តីថៃមិនបាននិយាយប្រាប់លម្អិតអំពីប្រតិបត្តិការនៅល្អាងថាំលួងក្នុងខេត្តឈៀងរ៉ៃនេះទេ និងក៏មិនបានប្រាប់ថាតើជនរងគ្រោះប៉ុន្មាននាក់ត្រូវបាននាំចេញនៅថ្ងៃចន្ទនេះ តែអភិបាលខេត្តឈៀងរ៉ៃ ដែលដឹកនាំប្រតិបត្តិការនេះ បាននិយាយថាលោកសង្ឃឹមថានឹងទទួលព័ត៌មានល្អនៅប៉ុន្មានម៉ោងខាងមុខ។

សូមបញ្ជាក់ថា ក្មេងរងគ្រោះទី៨ត្រូវបានគេឃើញសែងចេញនៅម៉ោង៧យប់ថ្ងៃចន្ទពីល្អាងភ្នំថាំលួង បន្ទាប់ពីមិត្តរួមក្រុមរបស់គេ៣នាក់ទៀតបានចេញពីរូងដោយសុវត្ថិភាព៕ដោយ៖វាសនា