ក្មេងប្រុស​ជ្វី​ហ្វ ត្រូវគេ​ព្រួត​ធ្វើបាប​និង​បង្ខំ​ឱ្យ​ថើប​ស្បែកជើង​ក្មេងប្រុស​មូស្លីម​នៅ​អូស្ត្រាលី​

370
ចែករម្លែក

ក្មេងប្រុស​ជនជាតិ​ជ្វី​ហ្វ ម្នាក់​ត្រូវបាន​ក្មេង ៩ នាក់​ព្រួត​ធ្វើបាប​នៅលើ​សួនច្បារ​សាធារណៈ និង​បង្ខំ​ឱ្យ​លូន​ថើប​ស្បែក ជើង​របស់​ក្មេងប្រុស​មូស្លីម ម្នាក់ ហើយ​បើ​មិន​ព្រម​ធ្វើតាម​នឹងត្រូវ​ពួកគេ​វាយដំ​។
​ ​
​រូបភាព​ដ៏​គួរឱ្យ​ខ្លោចចិត្ត​មួយ​សន្លឹក​នេះ ដែល​គេ​ថត​បាន​នៅលើ​សួនច្បារ​សាធារណៈ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន (Melbourne) ប្រទេស​អូស្ត្រាលី បង្ហាញ​ពី​សកម្មភាព​ក្មេងប្រុស​រងគ្រោះ​អាយុ ១២​ឆ្នាំ​លត់​ជង្គង់​លូន​ថើប​ស្បែកជើង​របស់​ក្មេង ប្រុស​មូស្លីម​ម្នាក់ បន្ទាប់ពី​ត្រូវ​ក្មេង​ទំនើង​មួយក្រុម​អាយុ​ពី ១២ ទៅ ១៣ ឆ្នាំ​គំរាម​វាយ​ធ្វើបាប​។
​ ​
ទោះជា​យ៉ាងណា គេ​មិន​ច្បាស់​ថា​តើ​ក្មេងប្រុស​មូស្លីម ត្រូវបាន​ក្រុម​ក្មេង​ទំនើង​បង្ខំ​ឱ្យធ្វើ​បែបនេះ​ដើម្បី​ថតរូប​លេងសើច ឬក៏​ជា​បក្ខពួក​របស់​ពួកគេ​ឡើយ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត The Age​។
​ ​
ក្រោយ​រឿងនេះ​បែកធ្លាយ ម្ដាយ​របស់​ក្មេងប្រុស​រងគ្រោះ​បាន​តាម​ស្វែងរក​ឪពុកម្ដាយ​របស់​ក្មេងប្រុស​មូស្លីម​ដើម្បីឱ្យ ទទួលខុសត្រូវ​ចំពោះ​រឿងនេះ​។ ទោះជា​យ៉ាងណា ខាង​សាលា​បាន​បដិសេធ​មិន​ទទួលខុសត្រូវ​ឡើយ​ដោយ​លើក ឡើង​ថា ករណីនេះ​កើតឡើង​នៅក្រៅ​បរិវេណ​សាលា​៕ ប្រែ​សម្រួលៈ ខុម