ក្មេងប្រុស​ដែល​កើត​គីស​គ្រប​ជិត​ភ្នែក​ធ្វើ​ខួបកំណើត​លើកដំបូង​ជាមួយ​មុខមាត់​ថ្មី​

257

ក្មេងប្រុស​ម្នាក់​បានប្រារឰ​ខួប កំណើត​លើកដំបូង​របស់ខ្លួន កាលពី ថ្ងៃទី​២៩ ខែធ្នូ​ជាមួយនឹង​ស្នាម ញញឹម លើ​មុខមាត់​ថ្មី​គួរឱ្យ​ត្រេកអរ បន្ទាប់ពី ការវះកាត់​ដ៏​ស្មុគស្មាញ បាន​យក​គីស​ដ៏​ធំ​ដែល​គ្រប ជិត​ភ្នែក និង​ច្រមុះ​របស់​វា ដោយ​ជោគជ័យ ។ កុមារា ហ្សា​ការី រី​ហ្គែ​ល (Zakary Riegel) បាន​កើតមក មាន​ជំងឺ​ដ៏​កម្រ​ម្យ៉ាង​ដែល​បណ្តាលឱ្យ ដុះ​ជាលិកា​ខួរក្បាល​នៅ​ចន្លោះ​ភ្នែក និង ផ្ទៃមុខ​បង្កើតបានជា​ដុំ​គីស​ដូច ប៉េងប៉ោង គួរឱ្យ​អាណិត ។ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល បួន​ខែ​នៅក្នុង មន្ទីរពេទ្យ កុមារ Cincinnati Children’s Hospital តាំងពី​កើតមក ក្មេង​នេះ ទទួលបាន​ការវះកាត់​ខួរក្បាល​ដ៏​គ្រោះថ្នាក់ ដើម្បី​យក ដុំ​គីស​នោះ​ចេញ ។
​ ​
​ជា​សំណាងល្អ ការវះកាត់​នេះ បានទទួល​ជោគជ័យ ធ្វើឱ្យ​អ្នកស្រី វ៉ា​ឡេ​កា (Valeka) គិលានុបដ្ឋាយិកា ផ្នែក​វះកាត់ វ័យ​៤៦​ឆ្នាំ ដែលជា​ម្តាយ របស់​ក្មេង​នេះ បានឃើញ​មុខ​កូនប្រុស របស់ខ្លួន​ជា​លើកដំបូង ៕ ប្រែ​សម្រួល​៖ ខុម​