ក្មេងប្រុស​ដែល​ធ្លាប់​ឡើង​ទម្ងន់​ជិត ២០០ គីឡូ​ស្រក​ទម្ងន់​ពាក់កណ្តាល​

1049
ចែករម្លែក

ក្មេងប្រុស​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាក់​ដែល​ធ្លាប់​ឡើង​ទម្ងន់​រហូតដល់​ទៅជា​ង ១៩០ គីឡូ​បាន​ស្រក​ទម្ងន់​អស់​ពាក់កណ្តាល​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដោយសារ​ការ​តម​អាហារ​យ៉ាង​តឹងរ៉ឹង និង​ការហាត់​ប្រាណ ។​ពេលនេះ​រូបគេ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​កីឡាករ​បាល់ទាត់​។​

​ក្មេងប្រុស អា​រី​យ៉ា ពើ​ម៉ា​ណា (Arya Permana) អាយុ ១២ ឆ្នាំ​បាន​ឡើង​ទម្ងន់​ជិត​ដល់ ២០០ គីឡូ ហើយ​បាន​ក្លាយជា​ក្មេង​ដែល​ធាត់​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​រូបគេ​អាយុ ១០ ឆ្នាំ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​បាន​ស្រក​ទម្ងន់​អស់ ៩៥ គីឡូ​។

​ក្មេងប្រុស​នេះ បានធ្វើឱ្យ​ក្រុមគ្រូពេទ្យ​ភ្ញាក់ផ្អើល​ដោយ​ក្តី​ស្រឡាំងកាំង​កាលពី​បី​ឆ្នាំមុន នៅ​ពួកគេ​ឃើញ​វីដេអូ​ឃ្លី​ប​បង្ហាញ​ពី​សកម្មភាព​ក្មេង​នេះ​លេង​ក្នុង​ធុង​ទឹក​នៅ​ភូមិតូច​មួយ​ស្ថិតក្នុង​ខេត្ត​ជ្វា​ខាងលិច (West Java)​។

​ទោះជា​យ៉ាងណា ក្រោយពេល​ស្រក​ទម្ងន់​អស់​ពាក់កណ្តាល ស្បែក​របស់​ក្មេង​នេះ​បាន ធ្លាក់​យារ​ស្តា​ក​គួរឱ្យខ្លាច​៕ ប្រែ​សម្រួល​: ខុម​