ក្មេងប្រុស​មាន​ជំងឺ​ព្យាបាល​មិនជា រៀបការ​ជាមួយ​ម្តាយ​សម្រេច​បំណង​ចុងក្រោយ​

923
ចែករម្លែក

​បំណងប្រាថ្នា​ចុងក្រោយ​របស់​ក្មេងប្រុស​ម្នាក់ ដែលមាន​ជំងឺ​ព្យាបាល​មិនជា​គួរឱ្យ​អាណិត បានក្លាយ ជាការ​ពិត នៅពេល​រៀបការ​ជាមួយ​ម្តាយ​របស់ខ្លួន​ក្នុង​ពិធីមង្គលការ​ដ៏​អធិក​អាធ័ម ដែល​ត្រូវបាន រៀបចំឡើង​ជាពិសេស​ឱ្យ​ដូច​ទិដ្ឋភាព​ក្នុង​ខ្សែភាពយន្ត​រឿងព្រេង​និទាន Disney​។​

​កាសែត The Sun បាន​ចុះផ្សាយ​ថា កុមារា ឡូ​ហ្គែ​ន ម៉ោ​នខា​ស៊​ល (Logan Mountcastle) អាយុ ៧ ឆ្នាំ​ដែល​ត្រូវបាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺ Leukodystrophy ជា​ជំងឺ​ហ្សែ​ន ដ៏​ចម្លែក​ម្យ៉ាង​ដែល​ព្យាបាល​មិនជា​កាលពី​ខែធ្នូ ញញឹម​បិទមាត់​មិន​ជិត​ឡើយ នៅពេល​រៀបការ​ជា មួយ​ម្តាយ​របស់ខ្លួន​ឈ្មោះ ចូ​លីន (Joelean)​។​

​អ្នកជំនាញ​អះអាងថា ជំងឺ​នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ខួរក្បាល​និង​ប្រព័ន្ធ​ប្រសាទ​របស់​ក្មេងប្រុស​នេះ​។ មិត្តភក្តិ​រាប់សិប​នាក់ និង​ក្រុមគ្រួសារ​បាន​ចូលរួម​មង្គល​ការដែល​រៀបចំឡើង​នៅ​ក្លឹប Gainsborough Liberal Club ស្ថិតនៅក្នុង​តំបន់​លីន​ខុន​សៀ (Lincolnshire) ប្រទេស​អង់គ្លេស នេះ​។

​ភ្ញៀវ​ដែល​ចូលរួម​រំជួលចិត្ត​ដល់​ថ្នាក់​ស្រក់​ទឹកភ្នែក នៅពេល​ក្មេងប្រុស ឡូ​ហ្គែ​ន ដែល​ស្ថិតក្នុង​ឈុត ព្រះអង្គម្ចាស់​ដើរ​កាន់​ដៃ​ម្តាយ​ដើម្បី​ស្វាគមន៍​ភ្ញៀវកិត្តិយស និង​សាច់ញាតិ​៕ ប្រែ​សម្រួល​: ខុម​