ក្មេងប្រុស​ម្នាក់​ខឹង​សុំ​លុយ​ម្តាយ​ទិញ​ទូរស័ព្ទ​ទំនើប​មិនបាន​ចងក​សម្លាប់ខ្លួន​នៅ​ស្រុក​បសេដ្ឋ​

788
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ក្មេងប្រុស​ម្នាក់​ខឹង​សុំ​លុយ​ម្តាយ​ទិញ​ទូរស័ព្ទ​ទំនើប​មិនបាន គិត​ខ្លី​ចងក​សម្លាប់ខ្លួន​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ចំណុច​ចំបក​រុន្ធ​ខាងត្បូង ឃុំ​ពោធិ​ម្រា​ល ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​ធ្វើអត្តឃាត​ខ្លួនឯង​នោះ ឈ្មោះ ឈួន ភក្តី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ចំបក​រុន្ធ​ខាងត្បូង ឃុំ​ពោធិ​ម្រា​ល​។ ប្រភព​បន្តថា មុនពេល​កើតហេតុ​ក្មេងប្រុស​ខាងលើ បាន​សុំ​លុយ​ម្តាយ​ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើប​ប្រើ ប៉ុន្តែ​ត្រូវបាន​ម្តាយ​បដិសេធ​មិន​ឲ្យ​រួច​ក្មេងប្រុស​នោះ ក៏បាន​ចូលក្នុង​បន្ទប់ទឹក​បិទទ្វារ​ខ្ទាស់​ក​ន្លឹះ​ខាងក្នុង រួច​យក​រ៉ូ​បរ​បស់​ម្តាយ​ខ្លួន ចង​ជាប់​នឹង​ធ្នឹម​បង្គន់ កំពស់ ២​ម៉ែត្រ ចងក​សម្លាប់ខ្លួន​ស្លាប់​បាត់ទៅ​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ​បាន​ត្រួតពិនិត្យ​សព​ខាងលើ និង​ទទួល​ស្លាប់​ពី​ក្រុមគ្រួសារ​ថា សាកសព​ខាងលើ​ពិតជា​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

#