ក្មេងប្រុស​ម្នាក់​ស្លាប់​នៅ​ទឹកធ្លាក់​ភ្នំ​គូលែន ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​

322
ចែករម្លែក
  • 67
    Shares

ដោយ​: អង្គរតូច / សៀមរាប​: ក្មេងប្រុស​ម្នាក់​បាន​បាក់​ខ្ទង់ច្រមុះ​ស្លាប់​ភ្លាមៗ នៅ​ចំណុច​ទឹកធ្លាក់​ភ្នំ​គូលែន បន្ទាប់ពី​រូបគេ​បាន​ហែល​ទឹក​លេង​ហើយ​លោត​ទម្លាក់ខ្លួន​ទៅបុក​ដុំថ្ម​។ ហេតុការណ៍​នោះ បានកើត​ឡើង​នៅ​រសៀល​ម៉ោង ១​និង​២០​នាទី ថ្ងៃ​១៦ ខែ មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ទឹកធ្លាក់​ភ្នំ​គូលែន (​ជាន់​ទី​បី​) ស្ថិតនៅ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​អធិការនគរបាល​ស្រុក​ស្វាយ​លើ លោក​វរសេនីយ៍ឯក ស៊ុន អេង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ូ សា ភេទ ប្រុស អាយុ ១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិប​ល្ល័​ង្គ ឃុំ​ប​ល្ល័​ង ស្រុក​ស្ទោង ខេត្តកំពង់់ធំ​។ ឪពុក​ឈ្មោះ រិ​ន រីក អាយុ​២៩​ឆ្នាំ និង ម្តាយ​ឈ្មោះ ថន ខេន អាយុ​២៧​ឆ្នាំ​។ លោក​បន្តថា មូលហេតុ ជនរងគ្រោះ​បានមក​លេង​ទឹកធ្លាក់​ភ្នំ​គ​លេន​ជាមួយ​ក្រុមគ្រួសារ ក៏បាន​ទៅលេង​ទឹក​ហើយ​លោតទឹក​ទំលាក់ខ្លួន​ពី​ជា​ន់ទី​ពីរ​មក​ទឹកជា​ន់ទី​បី នៃ​ចម្រាក់​ទឹក មិនដឹងថា​មាន​ថ្ម​។ ពេល​ទំលាក់ខ្លួន​ក៏ត្រូវ​ចំ​ថ្ម បណ្ដាល​ឲ្យ​បាក់ ចំ​ខ្ទង់ច្រមុះ​ស្លាប់​តែម្ដង​។ សព​បាន​ប្រគល់អោយ​គ្រួសារ ដើម្បី ធ្វើ បុណ្យ តាម ប្រពៃណី​៕