ក្មេងប្រុស​ម្នាក់​ស្លាប់​ក្នុង​អណ្ដាតភ្លើង​យ៉ាង​អាណោចអាធ័ម​

510

(​បាត់ដំបង​) ៖ មាន​ករណី​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់ទាំង​ស្រុង និង​បណ្ដាលឱ្យ​កូនប្រុស​ម្ចាស់ផ្ទះ​ម្នាក់​បាន​ស្លាប់ ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី ថ្ងៃ​១៤ សីហា ឆ្នាំ​២០១៧​នេះ ស្ថិតក្នុង​ក្រុម​៤ ភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ​ឈាន ច្រិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អ្នក​ធ្វើស្រែ​។ រីឯ​អ្នកស្លាប់​ឈ្មោះ ច្រឹះ គឹម​លាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ហើយ​ក្នុងពេល​កើតហេតុ​នោះ​
​គឺ​មិនអាច​រត់ចេញ​រួច ទើបត្រូវ​ភ្លើង​ឆេះ​តែម្តង​។ ផ្ទះ​ដែល​ឆេះ​នោះ មាន​ទំហំ​៧​ម៉ែត្រ គុណ​៨​ម៉ែត្រ ធ្វើ​ពី​ឈើ​ជញ្ជាំង​ប្រក់ស​ង្ក័​សី​មាន​រៀប​ថ្ម​ក្រោម​។​

​ពាក់ព័ន្ធ​ករណីនេះ ជំហាន​ដំបូង​មិនទាន់​ដឹង​ពី​មូលហេតុ​នោះទេ ខណៈ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​៕L ដោយ​៖ លីន​ណា​