ក្មេងប្រុស​ស្រី​បីនាក់​រងរបួស​ធ្ងន់​និង​ស្រាល​ដោយ​ម៉ូតូ​បុក​ម៉ូតូ​

382
ចែករម្លែក

​ដោយ​: គ្រញូង / ប៉ៃលិន​: យុវជន​ប្រុស​ស្រី​ពីរ​នាក់​រងរបួស​ធ្ងន់​និង​យុវជន​ម្នាក់​រងរបួស​ស្រាល ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជា​ម៉ូតូ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៧ ស្ថិតក្នុង​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុង​និង​ខេត្ត​ប៉ៃលិន​។​

​ប៉ូលិស​ចរាចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា យុវជន​ដែល​រងរបួស​ធ្ងន់​សន្ល​ប់​បាត់ស្មារតី​មានឈ្មោះ អ៊ិន ពន្លឺ អាយុ​១៧​ឆ្នាំ ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង មក​ស្នាក់នៅ​ភូមិ​អូរ​ប្រា​កណ្តាល​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន ជិះ​ម៉ូតូ​ស៊ុយ​ស៊ុយ​គី​។ ចំណែក​ភាគី​ម្ខាង​ទៀត​អ្នកបើក​ម៉ូតូ​របួសស្រាល​ឈ្មោះ កែម តុលា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​អូរ​ស្ងួត​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សង់​ពណ៌​ខ្មៅ​ស៊េរី​២០០៩ ពាក់​ស្លាក​លេខ ប៉ៃលិន 1A 2204 និង​អ្នករួមដំណើរ​ស្រី​ម្នាក់​ឈ្មោះ​តី​អាយុ​១២​ឆ្នាំ ជា​សិស្ស​ដូចគ្នា​រងរបួស​ធ្ងន់​។ ទាំងពីរ​នាក់​នៅ​ភូមិ​អូរ​ប្រា​កណ្តាល​សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មា​យុវជន​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ុយ​គី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1L 2226 ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។ លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​ក្មេងប្រុស​ស្រី​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា ស្រប​ទិស​គ្នា​មក​បុក​ពីក្រោយ​ម៉ូតូ ដែល​យុវជន​ជិះ​តែឯង​បត់​ឆ្វេង​មិន​សញ្ញា បណ្តាលឱ្យ​ដួលសន្លប់​និង​របួស​ទាំងសងខាង​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ​ក្រុមគ្រួសារ​ទាំងសងខាង បាន​ដឹក​អ្នករបួសធ្ងន់​ទៅ​មន្ទីរពេទ្យ​ខេត្ត ហើយ​ភាគី​ទាំងពីរ​បាន​ដោះស្រាយ​សំណង​គ្នា ដោយ​មិន​រំខាន​ដល់​ប៉​លិ​ស​ចរាចរណ៍​ទេ ដោយ​មិនបាច់​យក​ម៉ូ​តួ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ជំនាញ​ទេ​៕ ល​