ក្មេងប្រុស​ស្រី​២​នាក់ លង់ទឹក​ស្លាប់​នៅ​ស្រុក​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ​

1550
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: នៅ​ស្រុក​ស្វាយចេក និង​ស្រុក​មង្គល​បូរី ក្នុង​ថ្ងៃ​តែមួយ​មាន​កុមារា កុមារី ២​នាក់​បាន​ល​ង៉​ទឹក​ស្លាប់​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោ​កប​ល្ល័​ង្គ ឲ្យ​ដឹង​ថ្ងៃទី​២១​កក្កដា​ថា ករណី​ទី​១: នៅ​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៨ មាន​ក្មេងប្រុស​ម្នាក់​ឈ្មោះ នួន ម៉ា​ណាវ អាយុ​២​ឆ្នាំ បាន​លង់ទឹក​ស្លាប់ នៅ​ស្រះ​កៀន​ផ្ទះ ខណៈពេល​ម្តាយ​វា​ទៅ​លក់​ទឹកអំពៅ​ក្នុង ភូមិ​គោ​កប​ល្ល័​ង្គ ឃុំ​គោ​កប​ល្ល័​ង្គ ស្រុក​មង្គល​បូរី​។

​ចំណែក​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​ផូ ឲ្យ​ដឹង​ដែរ​ថា ករណី​ទី​២: កាលពី​ថ្ងៃត្រង់ ថ្ងៃទី​២០ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ កុមារី​ឈ្មោះ ធូ សុ​លី អាយុ​៧​ឆ្នាំ រស់នៅ​ភូមិ​បន្ទាត់​បោះ ឃុំ​តា​ផូ ស្រុក​ស្វាយចេក បាន​លង់ទឹក​ស្រែ​ជ្រៅ​នៅ​ភូមិ​ខាងលើ​។​

​ក្រោយ​មាន​ករណីនេះ មន្ត្រី​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​ឱ​ពុក​ម្តាយ​អាណា​ព្យ​បាល​ក្មេង ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​៕ ល​