ក្មេងប្រុស​អាយុ​ជាង​១​ខួប​លេង​ក្នុងផ្ទះ​ទៅកាន់​ព្រី​ភ្លើង​ឆក់​ស្លាប់​

1358
ចែករម្លែក

កណ្ដាល​៖ មាន​ករណី​ក្មេងប្រុស​អាយុ​ជាង​១​ខួប បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់ កាល​ម៉ោង​១០​និង​២០​នាទី យប់​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្នុងផ្ទះ​កៀន​ទ្វារ ខាងមុខ​ភូមិ ត្រពាំង​ក្រពើ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​កុមារ​រងគ្រោះ​-​ឈ្មោះ ឆុំ រត​នី​ភេទ​ប្រុស​អាយុ​១​ឆ្នាំ​៧​ខែ ជនជាតិខ្មែរ នៅក្នុង​បន្ទុក​ឪពុកម្តាយ នៅ​ភូមិ ឃុំ ស្រុក​កើតហេតុ​ខាងលើ​។​

​តាម​ការបំភ្លឺ​ម្តាយ​ឈ្មោះ ជា ឡែ​ន ភេទ​ស្រី​អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ បាន​ឲ្យ​ដឹងថា កូន​របស់គាត់​បាន​ដើរលេង​ពេញ​ក្នុងផ្ទះ ហើយ​គាត់​ដេក​លេង​លើ​គ្រែ​នៅមុខ​បន្ទប់​ក្នុងផ្ទះ ស្រាប់តែ​ឮ កូន​ស្រែ​យ៉ៃ គាត់​ក៏​ក្រោក​ពីលើ​គ្រែ ក្រឡេកឃើញ​កូន​ដួល​ផ្កាប់មុខ ទៅលើ​ធុង​ដាក់​សម្ភារៈ​ពេលនោះ​គាត់​ក៏​ទៅលើ​កកូន​ឡើង​ឃើញ​ដៃ​កាន់​ដែក កាំ​ម៉ូតូ ពេលនោះ​កូន​ក៏​បាត់មាត់ ហើយក៏​នាំគ្នា​យក​ក្មេងរងគ្រោះ​ទៅ​មន្ទីរពេទ្យ​សម្ភព ម៉ិ​ញ វុទ្ធី​បែក​ចាន ទៅដល់​លោក​គ្រួ​ពេទ្យ​ពិនិត្យថា ក្មេងរងគ្រោះ​បាន​ស្លាប់​ទៅហើយ ក្រុមគ្រួសារ​ក្មេង រងគ្រោះ​ក៏​យក​សាកសព​មក​ផ្ទះ​វិញ​។​

​ផ្នែក​ជំនាញ​នគរបាល​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ស្រុក ពិនិត្យ​សព ដោយមាន​ការចូលរួម​ពី លោក​ប្រធាន​ក្រុមប្រឹក្សាឃុំ លោកគ្រូ​ពេទ្យ​ស្រុក មេភូមិ បងប្អូន​ក្មេងរងគ្រោះ​នគរបាល​ប៉ុស្តិ៍​។ ការសន្និដ្ឋាន​របស់លោក​គ្រូពេទ្យ ក្មេងរងគ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តា​ប្រពៃណី​៕ ដោយ​៖ លីន​ណា​