ក្មេងប្រុស​អាយុ​១០​ឆ្នាំ​មួយរូប​មាន​ជំងឺ​ឃ្លាន​មិន​ឈប់

1559
ចែករម្លែក

ក្មេងប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​ឃ្លាន​មិន​ឈប់​ដោយសារ​កើត​ជំងឺ​ដ៏​ចម្លែក ហើយ​រូបគេ​អាច​បរិភោគ សូម្បី​ក្រដាស​បង្គន់​អនាម័យ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ប្រសិនបើ​កុមារា​នេះ​រក​អាហារ​បរិភោគ​មិនបាន​។​
​ ​
​បច្ចុប្បន្ន កុមារា​ដែលមាន​ឈ្មោះថា កា​ដេ​ន បេន​ចា​មីន (Caden Benjamin) មកពី​ទីក្រុង​ស្ទែ​ន​ដឺ​តុ​ន (Standerton) ប្រទេស​អាហ្វ្រិក​ខាងត្បូង មាន​ទម្ងន់ ៩០​គីឡូក្រាម​ដោយសារ​វា​បរិភោគ​មិន​ឈប់​។​
​ក្រុមគ្រូពេទ្យ​បាន​ពិនិត្យឃើញថា ក្មេងប្រុស​នេះ​កើត​ជំងឺ​ហ្សែ​ន​ដ៏​ចម្លែក​ម្យ៉ាង​ឱ្យ​ឈ្មោះថា​Prader-Willi syndrome​ដែល​ធ្វើឱ្យ​វា​ឃ្លាន​មិន​ឈប់ ហើយ​កំពុងតែ​ព្យាយាម​រក​វិធី​ព្យាបាល​រូបគេ​។​

​អ្នកស្រី ហ្សូ​ឡា បេន​ចា​មីន (Zola Benjamin) ម្តាយ​របស់​កុមារា​រូបនេះ​និយាយថា​កូនប្រុស របស់គាត់​បរិភោគ​មិន​រើសមុខ​ឡើយ​ឱ្យតែ​ប្រទះ​ដៃ​។ គាត់​និយាយ​ទាំង​អួលដើមក​ថា “​បើ​គ្មាន​ស្អី​ឱ្យគេ​ញ៉ាំ​ទេ គេ​នឹង​ប្រមូល​ធូលី​ដី​នៅលើ​កម្រាល​ឥដ្ឋ​យកមក​ញ៉ាំ​”៕ ប្រែ​សម្រួលៈ ខុម​