ក្មេងប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ត្រូវ​ជួយសង្គ្រោះ​ពី​រន្ធ​ដី​ជម្រៅ​២១​ម៉ែត្រ​នៅ​ឥណ្ឌា​

488
ចែករម្លែក
  • 17
    Shares

​ក្មេងប្រុស Tej Pratap Singh អាយុ​២​ឆ្នាំនេះ ត្រូវបាន​សង្គ្រោះ ដោយ​ក្រុម​អ្នក​សង្គ្រោះ​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​មករា​ពីរ​ន្ធ​ប្រហោង​ដី​ជម្រៅ​២១​ម៉ែត្រ​។ ហេតុការណ៍​​នេះ​បាន​កើតឡើង​នៅ​ភូមិ Kerhar​នៅ​រដ្ឋ​Madhya Pradesh ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ​website liveleak.com​។​

​ក្មេង​នេះ បាន​កំពុង​លេង​នៅ​ជិត​ប្រហោង​ដី​នោះ នៅមុន​ពេល​វា​បាន​ធ្លាក់ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​។​

​ក្រុម​អ្នក​សង្គ្រោះ​ជីកដី​ឱ្យមាន​រន្ធ​ប្រហោង​មួយ​នៅក្បែរ​ប្រហោង​ដី​នោះ ហើយ​អាច​ទៅដល់​ក្មេងប្រុស​នោះ​។​

​ក្មេង​នេះ ត្រូវបាន​សង្គ្រោះ​ចេញមក​ដោយ​មិនមាន​រងរបួស​អ្វី​ទេ​។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ក្មេង​នេះ​ត្រូវ​បានដាក់​នៅក្រោម​ការតាមដាន​មើល​របស់​ក្រុមគ្រូពេទ្យ ជាការ​ប្រុងប្រយ័ត្ន​ជាមុន​។​

​ក្រុមមន្ត្រី​បាន​កំពុងធ្វើការ​ស៊ើបអង្កេត ហើយ​ថា​ហេតុអ្វី​បានជា​រន្ធ​ប្រហោង​ដី​នេះ​មិន​ត្រូវបាន​បិទបាំង​នោះ​៕​ដោយ​៖​សុខា​/sn