ក្មេងប្រុស​អាយុ​២​ឆ្នាំ​ចំនួន​២​នាក់​លង់ទឹក​ស្រះ​ស្លាប់​

638
ចែករម្លែក
  • 26
    Shares

​ដោយ:​គូលែន​/​សៀមរាប ៖ ក្មេងប្រុស​អាយុ​២​ឆ្នាំ​ចំនួន​២​នាក់​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា បាន​លង់ទឹក​ស្រះ​ដែល​គេ​កាយ​យក​ដី​ដែលមាន​ជំរៅ​៣​ម៉ែត្រ​ដែល​ជីក​ទុកចោល ស្លាប់​យ៉ាង​អ​ណោ​ច​អធម​បំផុត នៅពេល​ដែក​ឪពុកម្តាយ​រវល់​ទៅ​ច្រូតស្រូវ​បាត់ ដោយ​ទុក​ក្មេងៗ​អោយនៅ​ផ្ទះ​។​

​ហេតុ​កាណ៍​ក្មេង​លង់ទឹក​ស្រះ​ស្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧ ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទំនប់​ពី​ភូមិ​តា​ព្រុំ​ទៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​សូទ្រនិគម បាន​បញ្ជាក់ថា ក្មេងរងគ្រោះ​គឺមាន​ឈ្មោះ ពើយ មេ​តា ភេទ​ប្រុស អាយុ​២​ឆ្នាំ មាន​ឪពុក​ឈ្មោះ ប៉ក់ ពើយ អាយុ​២៨​ឆ្នាំ ម្តាយ​ឈ្មោះ កន អុក អាយុ​២៤​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ គ្រី ប៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ​២​ឆ្នាំ មាន​ឪពុក​ឈ្មោះ ស៊ា​ម គ្រី អាយុ​៣៧ ម្តាយ​ឈ្មោះ សុ​ហ៊ា អាយុ​៣៣​ឆ្នាំ​(​គ្រួសារ​ទាំង​២​នេះ​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា​) ។​អ្នក​ទាំង​២​គឺជា​បងប្អូន​ជីដូនមួយ​បង្កើត​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​តា​ព្រុំ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ បាន​បន្តថា នៅ​មុនពេល​កើតហេតុ​ឪពុកម្តាយ​របស់​ក្មេងរងគ្រោះ​ទាំង​២​នាក់ មិនបាន​នៅផ្ទះ​ទេ​ដោយបាន​នាំគ្នា​ទៅ​ច្រូតស្រូវ​ដោយ​ទុក​កូនៗ​នៅផ្ទះ​ជាមួយ​បងប្អូនជីដូន​មួយចំនួន​២​នាក់​ទៀត ដែលមាន​អាយុ​៤​ឆ្នាំ​។​

លោក​អធិការ​បាន​បន្តទៀតថា លុះដល់​វេលា​ម៉ោង​១៧​ល្ងាច អ្នកភូមិផង​របង​ជាមួយ​បានមកពី​ចម្ការ​បន្លែ​វិញ ស្រាប់តែ​ប្រទះ​សព​ក្មេង​ម្នាក់​បាន​អណ្តែត​ទឹក​ឡើង ក៏​ស្រែក​ផ្អើលឆោឡោ​ហើយ​អ្នកភូមិ​ក៏​ចុះ​រាវរក​ក្នុង​បាត​ស្រះ​ក៏​ប្រទះឃើញ​សព​ក្មេង​ម្នាក់ទៀត​។​

លោក​បាន​បញ្ជាក់ទៀតថា ស្រះ​ខាងលើនេះ​គឺមាន​បណ្តោយ​ប្រវែង​២០​ម៉ែត្រ ទទឹង​ប្រវែង​១៥​ម៉ែត្រ​និង​មាន​ជំរៅ​ប្រវែង​៣​ម៉ែត្រ ដែល​អេ​ស្កា​បាន​កាយ​យក​ដី​មកចាក់​ធ្វើ​ផ្លូវ​។​ នេះ​គឺជា​សោក​នា​កម្ម​មួយ​និង​ជាការ​ធ្វេស​ប្រហែស​របស់​ឪពុកម្តាយ ដែល​ទុក​ក្មេង​តូចៗ​នៅផ្ទះ​ដែល​ពុំមាន​មនុស្ស​ចាស់​នៅ​មើលថែរ​៕B/