ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​បាត់​ពី​ផ្ទះ​មិនដឹង​មូលហេតុ​នៅ​ក្រុង​ច្បារមន​

364
ចែករម្លែក

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ​៖​ ក្មេងប្រុស​អាយុ​៥​ឆ្នាំ​ម្នា​ក់ បាន​បាត់​ពី​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ​ខ​ណះ​ឪពុកម្តាយ​មិន​នៅផ្ទះ​។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​៧​ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩​ ស្ថិតក្នុង​ភូមិ​ពង្រ​ សង្កាត់​កណ្តោលដុំ ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ក្មេងប្រុស ឈ្មោះ សៅ ស៊ុន​វូ ភេទ​ប្រុស អាយុ​៥​ឆ្នាំ រស់​នៅ​ភូមិពង្រ សង្កាត់កណ្តោលដុំ ក្រុង​ច្បារមន ឳ​ពុក​ឈ្មោះ សុខ ផល្លី អាយុ​៥០​ឆ្នាំ ម្តាយ​ឈ្មោះ ហុង បូរ៉ា អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​ជាមួយគ្នា​(​ជា​ឪពុក​ម្តាយ​ចិញ្ចឹម​) ដែលមាន​ម្តាយបង្កើត​ឈ្មោះ ចាន់ សុ​ភ័​ក្រ អាយុ​៤៥​ឆ្នាំ និង​ឳ​ពុក ឈ្មោះ លី រ៉ាវី អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ វត្ត​តា​មឹ​ម ឃុំ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

ប្រភព​បន្តថា ​មុនពេល​កើតហេតុ​ឪពុកម្តាយ​បាន​ចេញទៅ​ធ្វើការ​បាត់អស់​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​។ លុះដល់​ល្ងាច​មក​ផ្ទះ​វិញ​ស្រាប់តែ​មិនឃើញ​កូន ​ក៏​នាំគ្នា​ដើររក​តែ​រក​មិន​ឃើញ​លុះ​ព្រឹក​ឡើង​ថ្ងៃទី​៨​ ខែ​កុ​ម្ភៈ ​ក៏បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ក្រុង​ច្បារមន​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

ប្រភព​បន្តថា​ករណី​ខាងលើ​កម្លាំង​ជំនាញ​កំពុងតែស្រាវជ្រាវ ​ដើម្បី​ស្វែងរក​កុមារ​ខាងលើ​​មក​ប្រគល់ជូន​ឪពុកម្តាយ​វិញ​៕​B/