ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ធ្លាក់​ចូល​អណ្តូង​ជម្រៅ​ជាង​៦០​ម៉ែត្រ​នៅ​ឥណ្ឌា ប៉ុន្តែ​ត្រូវបាន​សង្គ្រោះ​បាន​មក​វិញ​

127
ចែករម្លែក
  • 46
    Shares

​ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​អណ្តូង​ជម្រៅ​ជាង​៦០​ម៉ែត្រ​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​ធ្វើការ​សង្គ្រោះ​អស់​រយៈពេល​១៦​ម៉ោង​នៅ​ប្រទេស​ឥណ្ឌា​។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​កុម្ភៈ​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ទីក្រុង​Ambegaon ភាគ​ខាងកើត​នៃ​ទីក្រុង​មុំ​បៃ​។​

​ក្មេងប្រុស ឈ្មោះ Ravi Pandit Bhil អាយុ​៦​ឆ្នាំនេះ បាន​ធ្លាក់​ចូល​អណ្តូងនោះ ខណៈ​ដែល​វា​បាន​កំពុង​លេង​ជាមួយ​មិត្តភក្តិ​។​ឪពុក​របស់​វា​ធ្វើការ​នៅ​កន្លែង​ធ្វើ​ផ្លូវ​មួយ​​ហើយ​ក្មេង​នេះ​បាន​កំពុង​លេង​ខណៈដែល​គាត់​រវល់​តែ​ធ្វើការ​នៅ​ការដ្ឋាន​នោះ​។​

​សំណាងល្អ ក្មេង​នេះ​បាន​ធ្លាក់​ទើរ​ជាប់​នៅ​ត្រឹមតែ​ជាង​៣​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្ដែ​វា​នៅតែ​ត្រូវការ​ការខិតខំ​ធំ​សម្បើម​ដើម្បី​សង្គ្រោះ​វា​មក​ខាងលើ​វិញ​។ ក្រុម​អ្នក​សង្គ្រោះបាន​ជីករណ្តៅ​​មួយ​នៅ​ក្បែរ​អណ្តូងនោះ ដើម្បី​អាច​ទៅ​ដល់​ក្មេង​នេះ ហើយ​វា​ត្រូវបាន​ផ្តល់​ខ្សល់​អ៊ុក​ស៊ី​ហ្ស៊ែ​ន ។ បន្ទាប់​ពី​ការសង្គ្រោះ​អស់​ពេល​១៦​ម៉ោង​មក​នោះ ក្មេង​ដែល​ស្រែ​យំ​នេះ ត្រូវ​​បាន​សង្គ្រោះ​បាន​ដោយ​សុវត្ថិភាព​៕​ប្រែ​សម្រួល​៖​សុខា/sn

បន្ទាប់​ពី​ការសង្គ្រោះ​អស់​ពេល​១៦​ម៉ោង​មក​នោះ ក្មេង​ដែល​ស្រែ​យំ​នេះ ត្រូវបាន​សង្គ្រោះ​បាន​ដោយ​សុវត្ថិភាព