ក្មេងប្រុស​អាយុ ១៣ ឆ្នាំ​កើត​ជំងឺ​កម្រ ដុះ​រោម​ពេញមុខ​ដូច​ចចក​ព្រៃ​

381
ចែករម្លែក

​ក្មេងប្រុស​ម្នាក់​មកពី​ប្រទេស​ឥណ្ឌា​បានកើត​ជំងឺ​កម្រ​មួយ​ដែល​គេ​ស្គាល់​ថា “​រោគសញ្ញា​ឆ្កែចចក​” ដែល​ធ្វើឱ្យ​មុខ​ទាំងមូល​របស់គាត់​គ្របដណ្ដប់​ដោយ​រោម​។​

​ឡា​លី​ត ផា​ធី​ដា (Lalit Patidar) អាយុ ១៣ ឆ្នាំ​មកពី​ទីក្រុង​រ៉ា​ត​ឡា​ម (Ratlam) នៅ​រដ្ឋ​ម៉ា​ដ​យ៉ា​ប្រា​ដេ​ស ស្ថិតនៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​បាន​កើតមក​ជាមួយ​ជំងឺ​កម្រ​ឈ្មោះ Congenital Hypertrichosis​។​

​ជំងឺ​មិនអាច​ព្យាបាល​បាន​នេះ​បង្ក​ឱ្យ​ដុះ​រោម​ប្រវែង ៥ សង់ទីម៉ែត្រ​នៅលើ​មុខ ដៃ និង​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​។​

​ឡា​លី​ត ដែល​ទទួលបាន​ជោគជ័យ​និង​មាន​ប្រជាប្រិយភាព​នៅ​សាលារៀន បាន​និយាយថា គាត់​តែង​ទទួលយក​រូបរាង​រប​ស់គា​ត់ ប៉ុន្តែ​ជន​ចម្លែក​ជួនកាល​គប់​ដុំថ្ម​ហើយ​ហៅ​គាត់​ថា​ជា​ស្វា​។​

​បើទោះបីជា​ជួប​ស្ថានភាព​បែបនេះ​ក្តី ក៏​ក្មេង​ជំទង់​រូបនេះ​នៅតែ​ហ៊ាន​និយាយថា​គាត់​ស្រមៃ​ថា​ថ្ងៃ​ណាមួយ​នឹង​ក្លាយជា​មន្ត្រីប៉ូលិស​ហើយនឹង​ចាប់ “​ចោរ​និង​ឧក្រិដ្ឋជន​ទាំងអស់​ញាត់​ចូលក្នុង​គុក​”៕ ដោយ៖ កញ្ញាដាលីស

ឡា​លី​ត ផា​ធី​ដា ទោះ​ជួប​ជំងឺ​កម្រ តែ​រៀន​ពូកែ​និង​មាន​ប្រជាប្រិយភាព​នៅ​សាលារៀន