ក្មេងប្រុស​អាយុ ១៣ ឆ្នាំ កើត​ជំងឺ​កម្រ ដុះ​រោម​ពេញមុខ ដូច​ចចក​ព្រៃ​

279
ចែករម្លែក

ក្មេងប្រុស​ម្នាក់ មកពី​ប្រទេស​ឥណ្ឌា បានកើត​ជំងឺ​កម្រ​មួយ ដែល​គេ​ស្គាល់​ថា “​រោគសញ្ញា ឆ្កែចចក​” ដែល​ធ្វើឱ្យ​មុខ​ទាំងមូល​របស់គាត់ គ្របដណ្ដប់​ដោយ​រោម​។​

​ឡា​លី​ត ផា​ធី​ដា (Lalit Patidar) អាយុ ១៣ ឆ្នាំ មកពី​ទីក្រុង​រ៉ា​ត​ឡា​ម (Ratlam) នៅ​រដ្ឋ​ម៉ា​ដ​យ៉ា​ប្រា​ដេ​ស ស្ថិតនៅ​ភាគ​កណ្តាល ប្រទេស​ឥណ្ឌា បាន​កើតមក​ជាមួយ​ជំងឺ​កម្រ ឈ្មោះ Congenital Hypertrichosis​។​

​ជំងឺ​មិនអាច​ព្យាបាល​បាន​នេះ បង្ក​ឱ្យ​ដុះ​រោម ប្រវែង ៥ សង់ទីម៉ែត្រ នៅលើ​មុខ ដៃ និង​ផ្នែក​ផ្សេងទៀត នៃ​រាងកាយ​។​

​ឡា​លី​ត ដែល​ទទួលបាន​ជោគជ័យ និង​មាន​ប្រជាប្រិយភាព នៅ​សាលារៀន បាន​និយាយថា គាត់​តែង​ទទួលយក រូបរាង​របស់គាត់ ប៉ុន្តែ​ជន​ចម្លែក ជួនកាល​គប់​ដុំថ្ម ហើយ​ហៅ​គាត់​ថា ជា​ស្វា​។​

​បើទោះបីជា​ជួប​ស្ថានភាព​បែបនេះ​ក្តី ក៏​ក្មេង​ជំទង់​រូបនេះ នៅតែ​ហ៊ាន​និយាយថា គាត់​ស្រមៃ​ថា ថ្ងៃ​ណាមួយ នឹង​ក្លាយជា​មន្ត្រីប៉ូលិស ហើយនឹង​ចាប់ “​ចោរ និង​ឧក្រិដ្ឋជន​ទាំងអស់ ញាត់​ចូលក្នុង​គុក​”៕ ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​