ក្មេងប្រុស​ឥណ្ឌូនេស៊ីអាយុ​១៦​ឆ្នាំគំរាម​សម្លាប់ខ្លួន បើសិន​មិនបាន​រៀបការ​ជាមួយ​គូ​សេ្ន​ហ៍ អាយុ​ជាង​៧០​ឆ្នាំ

937
ចែករម្លែក

ក្មេងប្រុស អាយុ​១៦​ឆ្នាំ ម្នាក់ បាន​រៀបការ​ជាមួយ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ អាយុ​៧១​ឆ្នាំ ដែល​ប្រឆាំងនឹង​បំណង​របស់​សហគម​ឥណ្ឌូនេស៊ី​មួយ បន្ទាប់ពី​គំរាម​សម្លាប់ខ្លួន បើសិន​ក្រុមគ្រួសារ​របស់​ពួកគេ​រារាំង​ការរស់នៅ​ជាមួយគ្នានេះ​។​

ក្មេងប្រុស សេឡា​ម៉ាត់ រី​យ៉ា​យ៉ា​ឌី និង កូនក្រមុំ​របស់គាត់ ឈ្មោះ រ៉ូ​ហា​យ៉ា ត្រូវបាន​គេ​និយាយថា​បាន​រៀបការ​នៅ​ភូមិ​កា​រ៉ា​កេង​ដា ដែល​ពួកគេ​រស់នៅ នៅ​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងត្បូង ប្រទេស​ឥណ្ឌូនេស៊ី ភាគ​ខាងលិច​។​

តាម​ប្រពៃណី​នៅក្នុង​តំបន់​នេះ គូសង្សារ​ឬ​គូស្នេហ៍​ទាំង​២ ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ពី​មេ​គ្រួសារ ដែល​ការ​រៀបការ​នោះ ធ្វើឡើង ដោយសារតែ​កូនក្រមុំ​នោះ បាន​រៀបការ​២​លើក​រួចមកហើយ ហើយ​មេម៉ាយ​។​

អ្នក​ទាំង​២​នេះ បាន​និយាយថា​ពួកគេ​បាន​ស្រឡាញ់គ្នា​ទៅវិញទៅមក យ៉ាងខ្លាំង រហូតដល់​ពួកគេ​សុខចិត្ត​សម្លាប់ខ្លួន​ទាំងអស់គ្នា បើសិន​អាពាហ៍ពិពាហ៍​នេះ មិនត្រូវ​បានអនុញ្ញាត​នោះ ។​

នៅ​ទីបំផុត អ្នក​ទាំង​២​នេះ ត្រូវបាន​បំពេញ​បំណង​ដោយ​អនុញ្ញាតឱ្យ​រៀបការ​នឹង​គ្នា បន្ទាប់ពី​ពួកគេ​គំរាម​ធ្វើអត្តឃាត​មក​នោះ​៕ ដោយ ៖កញ្ញាដាលីស

​នៅ​ទីបំផុត អ្នក​ទាំង​២​នេះ ត្រូវបាន​បំពេញ​បំណង​ដោយ​អនុញ្ញាតឱ្យ​រៀបការ​នឹង​គ្នា